លោក គិត សេង ជំរុញប្រជាកសិករត្រូវផលិតគ្រាប់ពូជឲ្យមានគុណភាពល្អនិងប្រសិទ្ធភាពខ្ពស់

0

កំពង់ធំ៖ លោក គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងជានាយកអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករជំរុញប្រជាកសិករត្រូវផលិតគ្រាប់ពូជឲ្យមានគុណភាពល្អនិងប្រសិទ្ធភាពខ្ពស់ ។
លោកបានថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការត្រួតពិនិត្យគុណភាព និងទម្រង់ការនៃវិញ្ញាបនកម្មគ្រាប់ពូជស្រូវ» ដែលរៀបចំឡើងដោយអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-NIO for Rice SDP) នៅមន្ទីរកសិកម្មខេត្តកំពង់ធំថ្ងៃទី០៩ ខែ កុម្ភៈឆ្នាំ ២០២២ ។
កម្មវិធីនេះមានការចូលរួមពី ឈរ បៀនគង់ អនុប្រធានមន្ទីរកសិក្ម អស់លោក លោកស្រីជាទីប្រឹក្សាក្រសួងកិសកម្ម និងប្រជាពលរដប្រជាពលរដ្ឋជាសហគមនៅក្នុងខេត្តកំពង់ធំប្រមាណជាង៣០នាក់ ។
លោកបន្តថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណង១.ផ្តល់ចំណេះដឹងអំពីដំណាក់កាលនៃដំណើរការផលិតកម្មគ្រាប់ពូជស្រូវដើម្បីទទួលបានវិញ្ញាបនបត្រ ២.គោលការគ្រឹះនៃប្រព័ន្ធផលិតកម្មគ្រាប់ពូជស្រូវ ៣. ការប្រើប្រាស់ឧបករណ៍សម្រាប់ចុះធ្វើអធិការកិច្ចទីវាល ៤.ការធ្វើតេស្តគុណភាពគ្រាប់ពូជស្រូវ ហើយវគ្គបណ្តុះបណ្តាលនេះគឺជាឱកាសសម្រាប់យើងទាំងអស់គ្នារៀន និងអនុវត្តន៍ ដើម្បីទទួលបានបានចំណេះដឹងអំពីការងារបច្ចេកទេសបន្ថែមតាមរយៈការបង្រៀនរបស់ក្រុមការងារនាយកដ្ឋានពូជដំណាំ។
លោកបន្តទៀតថាវិស័យកសិកម្មគឺជាវិស័យនាំមុខដែលផ្តល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមចំណែកវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែបន្តអាទិភាពទៅលើវិស័យកសិកម្ម តាមរយៈការជំរុញអនុវត្តន៍កម្មវិធីការបង្កើនផលិតភាពពិពិធភាវូបនីយកម្ម និងពាណិជ្ជកម្មកសិកម្មជាមួយនឹងរបត់ថ្មី ដើម្បីឈានឆ្ពោះទៅរកការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះឯកឧត្តមបានជំរុញប្រជាកសិកត្រូវបង្កើនសមត្ថភាពជំនាញទាំងអស់ដើម្បីទទួលបាននូវគ្រាប់ពូជស្រូវដែលមានគុណភាពល្អ ស្របទៅតាមស្តង់ដារជាតិដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនផលិតភាពនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជា ។
ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកសាក់ស្តាប់គ្រូឧទ្ទេសដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធសម្រាប់ដំណើរការផលិតកម្មគ្រាប់ពូជស្រូវដើម្បីទទួលបានវិញ្ញាបនបត្រ ការចុះត្រួតពិនិត្យគុណភាពនៅទីវាល ការប្រើបា្រស់ឧបករណ៍សម្រាប់វិភាគគុណភាពគ្រាប់ពូជស្រូវនៅមន្ទីរពិសោធន៍ និងយល់ដឹងពីគោលការណ៍គ្រឹៈនៃចំណាត់ថ្នាក់គ្រាប់ពូជស្រូវតាមស្តង់ដារជាតិ ៕