កម្លាំងកងរអាវុធហត្ថឃាត់ខ្លួនជនជាតិចិន ៦នាក់ នៅសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត សង្ស័យពាក់ពន្ធករណីចាប់ជំរិតទាប្រាក់

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឡោមព័ទ្ធសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យជាជនជាតិចិន ចំនួន ៦នាក់ ដែលសង្ស័យពាក់ពន្ធ័ទៅនិងបទល្មើសចាប់ជំរិតទារប្រាក់។ ករណីបង្ក្រាបខាងលេីនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៤ និង៣០នាទីល្ងាច ថ្ងៃទី ០៩ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នពេញ បានប្រេីប្រាស់រថយន្តចំនួន ៣គ្រឿង និងមន្រ្តីកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានចុះទៅដល់សណ្ឋាគារ ដែលមានយីហោ”សឹងប៉ាវឡុង និងក្លឹបកម្សាន្ត”ខាងលើនេះ និងសម្រុកបុកចូលទៅក្នុងកន្លែងកេីតហេតុ។ លុះដល់ពេលដែលកម្លាំងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យអស់រយៈពេលជាង ១ម៉ោងរួចមក ទើបបានឃើញនាំខ្លួនបុរសជាជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់ ចេញមកខាងក្រៅ រួចនាំបណ្តើរដាក់ក្នុងរថយន្ត និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។

សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បេីតាមប្រភពព័ត៍មានលួចបង្ហេីបប្រាប់ថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន គឺពាក់ព័ន្ធនិងករណីចាប់ជំរិតទារប្រាក់៕