លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាតេជោសែនផ្លាកសំរោងទ្រាំទទួលការរង់ចាំលែងបានទៀតហើយទៅលើរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្នុងការរដោះស្រាយបណ្តឹងរបស់ពួកគាត់

ខេត្តត្បូងឃ្មុំ ៖ លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា តេជោសែន ផ្លាកសំរោង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទ្រាំការរងចាំលែងក្នុងការយឺតយ៉ាវរបស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ដែលមិនបានរកដំណោះស្រាយទៅលើបណ្តឹង របស់ពួកគាត់ចំពោះលោកស្រីនាយិកា សាលាឈ្មោះ អុីម វុឌ្ឍានី ដែលកំពុងតែប្រព្រិត្តអំពើរពុករលួយដឹកនាំផ្ដាច់ការបក្ខពួកនិយម គៀបសង្កត់បុគ្គលិកក្រោមឱវាទស្ទេីរាល់ថ្ងៃហើយ លោកស្រីនាយិកាខាងលើបានក្ដោបថវិកាសាលារៀនយកទៅចាយវាយតែម្នាក់ឯង៕

តាមប្រភពពីលោកគ្រូអ្នកគ្រូខាងលើបានបញ្ជាក់ប្រាប់អ្នកសារពត៌មានយើងឲ្យដឹងផងដែរថាលោកស្រីនាយិកាសាលារូបនេះ ត្រូវបានបុគ្គលិក និងប្រជាពលរដ្ឋប្ដឹងជាច្រេីនលេីកច្រើនសារមកហេីយក្នុងឆ្នាំ២០១៧៕ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋចំនួនបីគ្រួសារប្ដឹងពីបទកិបកេង (សុីដាច់) ថវិកាអាហារូបករណ៍សិស្សជាច្រេីននាក់ និងថវិកាសាលាជាច្រេីនលានរៀល។ក្រោយមកពួកគាត់ក៏បានប្ដឹងទៅACU ផងដែរហើយខាងACUចុះមកស៊េីបអង្កេតដល់មូលដ្ឋាន ជាលទ្ធផលឃេីញថាលោកស្រីនាយិកា អុីម វុឌ្ឍានីពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងមែន។ពេលនោះACUបានចេញលិខិត្តព្រមាន ដល់លោកស្រីនាយិកា អោយកែកំហុសរបស់ខ្លួន ហេីយបានធ្វេីកិច្ចសន្យាជូនACU និងមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ថានិងកែប្រែកំហុសឆ្គងរបស់ខ្លួន ឈប់ប្រព្រឹត្តដូចមុនទៀតហើយ។ តែលោកស្រីនាយិកា រូបនេះធ្វេីល្អ បានតែមួយរយៈ ប៉ុណ្ណោះ ជាហេតុធ្វេីអោយលោកគ្រូ អ្នកគ្រូ ទ្រាំនឹងទង្វេីរបស់គាត់លែងបាន ក៏នាំគ្នាប្ដឹងម្ដងទៀតចូលទៅលោកប្រធានមន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២១ អោយជួយដោះស្រាយរហូតដល់ខែកញ្ញា ឆ្នាំ២០២១ទើបខាងមន្ទីរ អយក ខេត្តឆ្លើយតបមកវិញថាបានរៀបចំរួចរាល់ហើយក៏បានបញ្ជូនទៅរដ្ឋបាលខេត្តដើម្បីសំរេចតែប៉ុណ្ណោះ៕

ហើយលោកគ្រូ អ្នកគ្រូ បានរៀបរាប់បន្តទៀតថា ដោយពួកគាត់ទ្រាំនឹងការរង់ចាំលែងបាន ក៏សម្រេចដាក់ពាក្យស្នេីសុំទៅ ឯកឧ ត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដេីម្បីសុំការពន្លឿននៃការដោះស្រាយពាក្យបណ្ដឹងដែលប្ដឹង នាយិកាសាលា ខាងលើដែលជាប់គាំងរយ:ពេលជិតមួយឆ្នាំកន្លងមកហេីយនោះ។
គួររម្លឹកផងដែរថានៅកំឡុងខែកុម្ភ: ឆ្នាំ២០២១ លោកគ្រូ អ្នកគ្រូ សាលាខាងលេី បានប្ដឹងនាយិកាសាលាទៅមន្ទីរ អយក ខេត្តត្បូងឃ្មុំពីបទប្រេីអំណាចផ្ដាច់ការ ពុករលួយ …ក្រោយមកមន្ទីរ អយក ខេត្តត្បូងឃ្មុំ បានចុះធ្វេីអធិការកិច្ចចំនួន២លេីក ហើយដែរ បន្ទាប់មកក៏លេចលឺដំណឹងថា លោកប្រធានមន្ទីរ បានសម្រេចដកនាយិកាសាលានោះ អោយទៅបម្រេីការងារនៅសាលាផ្សេង ហេីយបានបញ្ជូនសុំណុំរឿងទៅសាលាខេត្តដេីម្បីសុំសម្រេចពីគណ:អភិបាលខេត្ត ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់មានដំណោះស្រាយបញ្ចប់នៅឡេីយ ទុកអោយលោកស្រីនាយិការូបនោះបន្តរដឹកនាំ ចាប់កំហុស រករឿង ឈ្លោះប្រកែក ជាមួយ លោកគ្រូ អ្នក គ្រូ ដែលប្ដឹង និងលោកគ្រូ អ្នក គ្រូ ផ្សេងទៀត ស្ទេីរាល់ថ្ងៃ មិនត្រឹមប៉ុណ្ណោះ ប្រេីសម្ដីគម្រាម ថាគ្មានអ្នកណាដកខ្ញុំទៅណាទេ បន្តិចទៀតថ្នាក់លេីនឹងដកអាពួកអ្នកប្ដឹងម្ដងមួយៗមិនខាន កុំសង្ឃឹមថាអាចធ្វេីអ្វីខ្ញុំបានអោយសោះ។

តាមប្រភពពីប្រជាពលរដ្ឋដែលជាមាតាបិតាសិស្សនិងលោកគ្រូអ្នកគ្រូបានប្រាប់ អង្គភាពសារព័ត៌មានយេីងថាបានលឺការខ្សឹបខ្សៀវពីមន្រ្តីនៅមន្ទីរ អយក ខេត្តត្បូងឃ្មុំ មកថា (ពិបាកណាស់បេីមន្ទីរមានសិទ្ទិដូចមុន គឺដកនាយិកាសាលានោះ តាំងពីយូរណាស់មកហេីយ ប៉ុន្តែឥលូវមានអ្នកធំ ជួរថ្នាក់ខេត្តកាន់ជេីងនៅពីក្រោយខ្នងលោកស្រីនាយិកានោះ ទៀត ទេីបខាងខ្ញុំធ្វេីអ្វីមិនបាន) ទោះយ៉ាងណាលោកគ្រូ អ្នកគ្រូ នៅតែមានជំនឿជឿជាក់ថា ឯកឧ ត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ពិតជារកយុត្តិធម៌អោយពួកគាត់ជាមិនខាន។ម្យ៉ាងវិញទៀតពួកគាត់សង្ឃឹមថាតាមរយៈបណ្តាញប្រព័ន្ឋផ្សព្វផ្សាយសង្គមខាងលើនេះជាសារមួយទៅដល់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាពិសេស ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា មេត្តាត្រួតពិនិត្យមើលទៅលើលោកស្រីនាយិកាសាលាខាងលើនិងចាត់វិធានកាប្រកបដោយសុក្រិត យុត្តិធម៌ ជៀសវាងកុំឲ្យមានផលប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះអ្នកដ៏ទៃ ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡា ទូទាំងប្រទេសផងដែរ៕