ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីមអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន ១២០ ខ្នងតាមរយៈលោក ឧកញ៉ា វិញ ហួរនិងបញ្ជាគ្រឿងចក្របេីកការដ្ឋានធ្វេីផ្លូវប្រវែង១២គីឡូម៉ែត្រជូនអតីតយុទ្ធជន

ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃ ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅទីតាំងដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តាឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំបានរៀបចំពិធីប្រគល់ផ្ទះ ថ្មី ចំនួន ១២០ខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុម ហ៊ុន កំពតផតនិងបេីកការដ្ឋានសាងសង់ផ្លូវលំប្រវែង ១២ គីឡូម៉ែត្រព្រមទាំងរៀបចំប្រព័ន្ធប្រឡាយរំដោះទឹកជូនបងប្អូនអតីតយុទ្ធជនដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តីនាយ ឧត្ដមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការ សមាគម អតីត យុទ្ធ ជន កម្ពុជា ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានឡើងរាយការណ៍អំពី សភាពការណ៍ទូទៅនៃជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅលេីដីសម្បទានសង្គមកិច្ចចំនួន ១៤១ គ្រួសារ ដែលបានចាប់ឆ្នោតទទួលបានសម្បទានដីសង្គមកិច្ចក្នុងមួយគ្រួសារមួយហិតាកន្លះនិងផ្ទះថ្មីមួយខ្នងទំហំ៥ម៉ែត្រ x ៧ ម៉ែត្រអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាល ពី ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះដែលមានរយៈពេល៩ខែហើយហើយការរស់នៅរបស់បងប្អូនកន្លងមកជួប ការលំបាកដោយសារមិនទាន់មានផ្លូវធ្វើដំណើរក្នុងរដូវវស្សាត្រូវជំនន់ទឹកភ្លៀងជន់លិចបណ្តាលឲ្យខូចខាតផលដំណាំនិងរដូវប្រាំងខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់និងមិនទាន់ មានបណ្តាញអគ្គីសនីប្រើប្រាស់នៅឡើយ ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តីគន់ គីមនិងឯកឧត្ដម ងួន រតនៈអភិបាលខេត្តប្រធានកិត្តិយសសមាគមអតីត យុទ្ធ ជនកម្ពុជាខេត្តកំពង់ធំបានថ្លែងអំណរគុណចំពោះលោកឧកញ៉ាវិញ ហួរនិងគណៈកម្មាធិការ សមាគម អតីតយុទ្ធជនគ្រប់ថ្នាក់និងអាជ្ញាធរដែនដីមន្ទីរស្ថាប័នពាក់ព័ន្ធនានាដែលបានខិតខំ ប្រឹងប្រែងបំពេញភារកិច្ចសម្រចបានជោគជ័យក្នុងការរៀបចំដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជននៅទីនេះនិងបានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយេីងថ្ងៃនេះសម្តេចទាំងទ្វេបាន ប្រគល់ផ្លូវលំប្រវែង១២គីឡូម៉ែត្រនិងរៀបចំប្រព័ន្ធប្រឡាយរំដោះទឹកជូនបងប្អូនអតីតយុទ្ធជននៅ លេីដីសម្បទានសង្គមកិច្ចនៅទីនេះដេីម្បីសម្រួលដល់ការរស់នៅរបស់បងប្អូន។
នៅក្នុងឱកាសនេះផងដែរលោក ឧកញ៉ា វិញ ហួរបានឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនយេីងចំនួន ១៤១គ្រួសារដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ១០០គីឡូក្រាមថវិកាចំនួន ២០០.០០០ រៀល និងគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់សរុបចំនួន ១៦មុខផ្សេងទៀតផងដែរ ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម និង ឯកឧត្ដម ងួន រតនៈអភិបាលខេត្តកំពង់ធំបានបញ្ជាគ្រឿងចក្របេីកការដ្ឋានសាងសង់ផ្លូវនិងប្រព័ន្ធប្រឡាយរំដោះទឹកនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចជូន បងប្អូនអតីតយុទ្ធជនយេីងដេីម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនចាប់ពីពេលនេះតទៅ ។