លោក ម៉ៅ ផល្លា មានប្រសាសន៍ថាសមាជិកសយកត្រូវការពារសន្តិភាពរាជរដ្ឋាភិបាលក្រៅការងារសប្បរស់ធម៏

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីប្រកាសប្រធាន អនុប្រធាន ទីប្រឹក្សា និងសមាជិក សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ប្រមាណជា ១០០រូប លោក ម៉ៅ ផល្លា ប្រធាន សយក ថ្នាក់ជាតិថ្លែងថា៖ សមាជិកសមាជកានៃសមាគមថ្នាលយុវជនកម្ពុជា ក្រៅពីការងារសប្បរសធម៏ ត្រូវការពារសន្តិភាព រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី។
ថ្លែងដូច្នេះ ក្នុងពិធីប្រកាសក្រុមប្រឹក្សា ប្រធាន អនុប្រធាន និងប្រកាសបញ្ចូលសមាជិក ជាង១០០ រូប ពីរក្រុងស្រុកគឺក្រុងប៉ោប៉ែតនិង ស្រុកម៉ាឡៃ របស់ខេត្តបន្ទាយមានជ័យនាថ្ងៃ ដើមសប្ដាហ៍ ខែកុម្ភះ ឆ្នាំ ២០២២នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះលោក ឆេង គឹមថុន ប្រធានកិត្តិយស សមាគមថ្នាលយុវជនកម្ពុជា (សយក) អស់លោកលោកស្រី ជាប្រធានអនុប្រធានសាខាក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃ ព្រមទាំងសមាជិកប្រមាណជា១០០រូប។
លោក ឆេង គឹមថុន ប្រធានកិត្តិយស សមាគមថ្នាលយុវជនកម្ពុជា (សយក)សាខាខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្ដេជ្ញាចិត្ត គាំទ្រគោនយោបាយរបស់សមាគម លោកបានរាយការណ៍ ពីសកម្មភាពការងារចុះ ចែកអំណោយជូនពលរដ្ឋដែលមានជីវភាពខ្វះនៅតាមស្រុកមួយចំនួនដូចជាស្រុកមង្គលបុរី ព្រះនេតព្រះ និងនៅមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោកប្រធាន ម៉ៅ ផល្លា ប្រាប់ពីគោលបំណងសមាគម( សយក) គឺជួយរួមចំណែកជាមួយរដ្ឋភិបាលដើម្បីគៀងគរស្បៀងនិងថវិការផ្គត់ផ្គង់ជីវភាព គ្រួសារក្រីក្រ កុមារកំព្រា ចាស់ជរាគ្មានទីពឹង និងជនរងគ្រោះដោយប្រការផ្សេៗទៀត។
លោកមានប្រសាសន៍សំណូមពរដល់សមាជិកទាំងអស់ ត្រូវអរគុណសន្តិភាព ការពារអោយខានតែបាននូវសមិទ្ធផលដែលរាជរដ្ឋភិបាលក៍សាងបាន ដើម្បីពង្រឹងការជឿជាក់ពីពលរដ្ឋ ចំពោះរាជរដ្ឋាភិបាល។ដោយ៖ឃិន គន្ធា