ល្បីច្រើនឆ្នាំទើបបែកធ្លាយរឿងមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ទុកនាក់ជំងឺចោល

0

ដោយ:ចាន់ ធី
ខេត្តឧត្ដរមានជ័យ៖ មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង ដែលត្រូវបានប្រជាពលរដ្ឋ ជាច្រើននាក់រអ៊ូរទាំ និងនិយាយតៗ គ្នាជាច្រើនឆ្នាំមកនេះ រឿងទុកនាក់ជំងឺចោល មិនសូវរវីរវល់និងនាក់ជំងឺ ទោះជាអ្នកជំងឺឈឺធ្ងន់ដេក ស្រែកយំក៍មិនខ្វល់ដែ។
ជាក់ស្ដែងនៅថ្ងៃទី០៩ខែកុម្ភះ ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋម្នាក់មកទទួលសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង មានជំងឺ ឈឺចុកស្រែករយំរាប់ម៉ោង គ្មានមន្រ្ដីពេទ្យណាម្នាក់អើពើឡើយ។
បើយោងទៅតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថាកាលពីយប់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២មានអ្នលជំងឺឈ្មោះ ធឿន ផល អាយុ ៥១ ឆ្នាំត្រូវជាឪពុករបស់យុវជនភូមិលំទងចាស់ មានជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តាំងពីម៉ោង៧យប់រហូតដល់ម៉ោង១១:៣០យប់ដាក់ សេរ៉ូមចោលមិនឃើញមាន លោកគ្រូពេទ្យមកសួរនាំសោះ អ្នកជំងឺឈឺចុកស្រែករហូតសូមមេជួយកូនចៅផង។
ជុំវិញករណីខាងលើភ្នាក់ងារយកព័ត៍មានយើងមិនទាន់ស្វែងរកសុំការបំភ្លឺពីប្រធាន មន្ទីពេទ្យនៅឡើយទេ ព្រោះអត់លេខទូរសព្ទ័ទំនាក់ទំនង៕