បុរសម្នាក់រងរបួសជើងជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

0

ខេត្តព្រះសីហនុ: ហេតុការណ៍គ្រោះថ្នាកចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៨: ៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ វិថីឯករាជ្យ លេខ១០០ ត្រង់ចំណុចបត់កែង តុលាកាចាស់ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពលរដ្ឋពីរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញជនជាតិចិនជិះម៉ូតូម៉ាក់លេង ពណ៌ទឹកមាស ពាក់ស្លាកលេខ តាកែវ 1H-6223 បើកមកពីបណ្ដោយផ្លូវលេខ១០០ ឆ្ពោះត្រង់ឆ្លងទៅខាងម្លប់តាប៉ាងស្របពេលនោះក៏បានបុកម៉ូតូមួយគ្រឿងទៀត ម៉ាកpulsar ពណ៌ខ្មៅ បើកបរដោយជនជាតិខ្មែរ បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូម៉ាកpulsar ពណ៌ខ្មៅ របួសជើងស្ដាំ។ក្រោយពេលកើតហេតុភ្លាមភ្លាមនោះ ភាគីសងខាងកំពុងចចារមួយរំពេច ក្រោយជនជាតិក៏បានដក់កូនសោម៉ូតូរត់បាត់បន្សល់ទុក តែម៉ូតូនៅនិងកន្លែងកើតហេតុ គេចខ្លួនបាត់តែម្ដង ។

ជុំវិញករណីខាងលើនេះ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោកលោកបានធ្វើការវាស់វែងនិងលើកយកម៉ូតូភាគីទាំងសងខាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីរង់ចាំដោះស្រាយពេលក្រោយតាមនីតិវិធីច្បាប់៕