អធិរាជ ពិន តន មេបនល្បែងដុះស្លែ គឃ្លើនហ៊ានបើកសង្វៀនបញ្ជល់មាន់ និងលេងបៀអាប៉ោងគ្រប់ប្រភេទអនាធិបតេយ្យ

0

ខេត្តរតនគិរី៖ អធិរាជ ពិន តន មេបនល្បែងដុះស្លែ គឃ្លើនហ៊ានបើកសង្វៀនបញ្ជល់មាន់ និងលេងបៀអាប៉ោងគ្រប់ប្រភេទ ស្ថិតនៅស្រុកបរកែវ មិនមានការរំខានដល់អស់លោកសមត្ថកិច្ច នៅតំបន់នោះឡើយតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា៖មានទីតាំង សង្វៀនជល់មាន់ អាប៉ោង-យូគីដែលស្ថិតនៅភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ក្នុងខេត្តរតនៈគីរី ត្រូវបានលោក តន ជាអធិរាជល្បែងប្រចាំស្រុកបរកែវ ហ៊ានបើកដំណើរការ ឱ្យលេងវិញខ្លាំងជាងមុនទៀត ក្នុងទឹកដីនៃអាណាចក្ររបស់លោកអឿន សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តរត នៈគីរី និងលោកហេង មុន្នី អភិបាលស្រុកបរកែវនិងលោកជួបវណ្ណរៈ អធិការ នគបាលស្រុកបរកែវបានបណ្ដែត បណ្តោយឱ្យលោក ពិន តន អធិរាជមេបនល្បែងដ៏ធំមហិមា កំពុងតែ ធ្វើព្យុះ ធ្វើភ្លៀង ដោយមិនញញឺតអាជ្ញាធរ ឬខ្លាចចំពោះមុខច្បាប់បន្តិចណាសោះឡើយ។ ធ្វើអោយលោក ពិន តនមានប្រសទ្ធិភាពខ្លាំងខ្លាជាងមុខទៅទៀតវើយ។ប្រភពបានពីអ្នកលេងនៅក្នុងវង់ល្បែងឱ្យដឹងថាទីតាំងបើកដំណើរការលេងក្នុងមួយថ្ងៃៗភ្នាល់ដាក់លុយធំៗ មានអ្នកខ្លះចាញ់អស់ រាប់លាន រាប់ពាន់រាប់ម៉ឺនដុល្លា ក្នុងមួយគូរៗ ខ្លាំងជាងមុនទៅទៀត។ឥទ្ធិលនេះហើយទើបលោកអភិបាលខេត្តរតនៈគិរី ហាក់គ្មានអំណាច ចំពោះម្ចាស់ទីតាំងបនល្បែងសុីសងខុសច្បាប់ ដ៏ធំសម្បើមខាងលើនេះ ទាល់តែ សោះ ទង្វើនេះបានបណ្តោយឱ្យកើតមានល្បែងសុីសង យ៉ាងអាណាធិបតេយ្យ បែបនេះទៅវិញ ។ជុំវិញនឹងបញ្ហា ទីតាំងបនល្បែង របស់លោកតនមហាជនបានរិះគន់ចំៗចំពោះអាជ្ញាធរខេត្តរតនៈគីរី ដែលគ្មានចំណាត់ការ ឬមួយក៏អាជ្ញាធរនឹងបានត្រូវរូវ គ្នាជាព័ន្ធ ហើយមើលទៅ បានជាគ្មានការបង្ក្រាបទៅលើ ពួកញៀនល្បែង និង មេបនល្បែង ដុះស្លែឈ្មោះ ពិន តន ដែលជាមេក្លោងដ៏កំពូលពូកែខាងទ្រពងថ្នាក់ដឹកនាំ ដើម្បីធ្វើការសម្របសម្រួលគ្រប់សមត្ថកិច្ចពាក់ព័ន្ធ កុំឱ្យមានការបង្ក្រាបល្បែងសងខុសច្បាប់ទ្រង់ទ្រាយធំបើកលេងជាប្រចាំខាងលើនេះ ៕