អភិបាលខេត្តកំពង់ចាម​ ក្រេីនរំឮកដល់គណៈគ្រប់គ្រងវត្តអារាម​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង​ ដេីម្បីឲ្យពលរដ្ឋមានទំនុកចិត្ត​ចូលរួមកសាងសមិទ្ធផល​

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ក្រេីនរំឮក​ដល់​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ទាំងអស់​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ដេីម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ជុំនឿ​ទុកចិត្ត​ ក្នុង​ការ​ចូលរួម​ អភិវឌ្ឍន៍កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ត​ទៀត​ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ក្លោងទ្វារ​ និង​សមិទ្ធផល​នានា​ នៅវត្ត​បុទមរ័ត្នមានជ័យ ស្ថិត​ក្នុង​ភូមិ​ច្រកភ្នុំ​ ឃុំគោករវៀង​ ស្រុកជើងព្រៃ នាព្រឹក​ថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លេីក​ឡើង​ថា​ ​កត្តា​ដែល​នាំ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការ​រីកចម្រើន​ទៅបាន គឺអាស្រ័យ​ទៅ​លេីកត្តា​ ៤យ៉ាង​ ទី១-​ គឺ​កត្តា​សុខសន្តិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ ពីព្រោះ​ថា​​មាន​សន្តិភាព​ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យ​ជួបជុំ​គ្នា​ទៅបាន​ ។​ ទី២-​ កត្តា​ហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់​ ពីព្រោះ​ថា​មាន​ផ្លូវ​ស្រួលសម្រាប់​ធ្វើ​ដំណើរ​ ទេីប​យេីង​នាំគ្នា​ទៅ​វត្តអារាម​ក៏បាន​ស្រួល​ដែរ​ ។ ទី៣-​ កត្តា​ជីវភាព​ ពីព្រោះ​ថា​ការ​ធ្វើបុណ្យ​ដាក់ទាន​តិច​ឬច្រេីន​ អាស្រ័យទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។ ទី៤-​ កត្តា​ជុំនឿ​ ពីព្រោះ​ថា​ មាន​ជុំនឿ​ទុកចិត្ត​លើ​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ ទេីប​ប្រជាពលរដ្ឋ​យើង​ ចូល​បុណ្យ​ដេីម្បី​កសាង​សមិទ្ធផល​ផ្សេងៗ​ ។ ដូច្នេះ​ហើយ​ទើប​ ឯកឧត្តមអភិបាលខេត្ត​ បាន​ក្រេីនរំឮកដល់ ​គណៈកម្មការ​អាចារ្យ​​វត្ត​ និង​គណៈ​សង្ឈ​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ដេីម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ជុំនឿ​ទុកចិត្ត​ ក្នុង​ការ​ចូលរួម​ អភិវឌ្ឍន៍កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ត​ទៀត​ ។ ​

ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្ដមអភិបាលខេត្ត​ បាន​លើក​ឡើង​ថា​ កំណើត​រស់រាន​មាន​ជីវិត​​របស់​យើង​គឺមាន​៣​ ទី១-​កំណើត​កេីត​ឬ​ប្រសូត​ចេញ​ពី​ផ្ទៃ​អ្នក​ម្តាយ​ ​។ ទី២-​កំណើត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ជួយសង្គ្រោះ​រំដោះប្រជា​ពលរដ្ឋ​យើង​ចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត​ ។ និង​ទី៣-​ កំណេីត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដែល​ជា​យុទ្ធសាស្ត្រ​កន្លឹះ​ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​ ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ បម្លែង​ថ្មី​ ជាពិសេស​ប្រភេទ​អូមីក្រុង​ ដោយត្រូវ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ ព្រមជាមួយ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗគ្នា​ ផងដែរ​ ៕