រថយន្តច្នៃ ក្រឡាប់សង្កត់ចំម៉ូតូ បង្កអោយមនុស្ស ៤ នាក់ស្លាប់ និងរបួសធ្ងន់ ស្រាល ៩ នាក់

0

អត្ថបទ : ព្រាប.ស
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ចំនួន ៤ នាក់ដែរ ក្នុងចំណោមអ្នករបួសជាង១០នាក់ បន្ទាប់ពីមានរថយន្តច្នៃ១គ្រឿង បានក្រឡាប់ខ្លួនឯងលើចំណុចផ្លូវកោង ហើយបានសង្កត់ទៅលើម៉ូតូដែលកំពុងបើកបរមិនដឹងខ្លួន។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨ ព្រឹក នៅចំណុច លើចំណោតភ្នំព្រឹក ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយរថយន្តកែច្នៃ បើកបរដោយឈ្មោះ ឡោម រឿន ភេទប្រុស អាយុប្រហែល៤៧ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បន្ទាប់ពីសមត្ថកិច្ចចិះពិនិត្យគឺបានសង្គេតឃើញថារថយន្តច្នៃបានបើកបរក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាបតែរថយន្តនោះមានបញ្ហា ហើយក៏បានក្រឡាប់ សង្កត់ទៅលើម៉ូតូដែលកំពុងបើកបរច្រាស់ទិសគ្នា បណ្តាលអោយស្លាប់ភាគីម៉ូតូទាំង៣នាក់ ចំណែកខាងគោយន្តដែលមានដឹកដំឡូង និងមានកម្មករជិះជាង១០នាក់នោះ គឺមានម្នាក់បានស្លាប់ ឯមនុស្ស៩នាក់ទៀតរថរបួសធ្ងន់ ស្រាល ទាំងអស់។
ភាគីរថយន្តដែលស្លាប់មានឈ្មោះ សុត វី ភេទប្រុស រស់នៅភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ចំណែករថយន្តដែលក្រឡាប់ទៅបុកអូសម៉ូតូ ម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ស្លាកលេខ បាត់ដំបង 1AP 2707 នោះ គឺស្លាប់ទាំង៣នាក់ ក្នុងនោះ អ្នកបើកបរ ឈ្មោះ ញ៉ែម ធឿន ភេទស្រី អាយុ ៦២ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក និង អ្នករួមដំណើរ ឈ្មោះ ហែល រ៉េត ភេទប្រុស អាយុ ៦៣ ឆ្នាំ និងឈ្មោះ ក្រៃ ភព ភេទ ប្រុស អាយុ ៣ ឆ្នាំ រស់នៅភូមិ .ឃុំ ជាមួយគ្នា។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុរួច ក៏បានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តច្នៃ និងម៉ូតូ បាន យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕