រយៈពេលជិត២សប្តាហ៍ដើមខែកម្ភៈ ឆ្នាំ២០២២ មន្ត្រីដែនជម្រកសត្វព្រៃនៃមន្ទីបរិដ្ឋានខេត្តកំពង់ឆ្នាំង បង្ក្រាបបទ ល្មើសដឹកឈើ និងរឹបអូសកាំភ្លើងកែឆ្នៃបាញ់សត្វព្រៃជាច្រើនដើម

ខេត្តកំពង់ឆ្នាំង រយៈពេលប្រមាណ២សប្តាហ៍ដើមខែកុម្ភៈ ឆ្នាំ២០២២ នេះមន្ត្រីដែនជម្រកសត្វព្រៃ នៃមន្ទបរិស្ថានខេត្តកំពង់ឆ្នាំង បានចាប់ឃាត់គោយន្តដឹកកូនឈើ និងឈើអារ ដោយខុសច្បាប់ជាច្រើនគ្រឿង និងអាំងវែទរ័ឆក់ត្រី រួមទាំងអាវុធកែឆ្នៃបាញ់សត្វព្រៃ ជាច្រើនដើមផងដែរ។

នេះបើតាមការអះអាងរបស់មន្ត្រីដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី១៣
ខែកុម្ភៈឆ្នាំ ២០២២នេះ ។

លោក ម៉ឹម ហ៊ីម មន្ត្រីនៃមន្ទីរបរិដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងស្នាក់ការដែនជម្រកសត្វព្រៃចំនួន៣ក្នុងស្រុកទឹកផុស គឺស្នាក់ការដែនជម្រកព្រៃក្តុលសែនជ័យ, ស្នាក់ការដែនជម្រកសត្វព្រៃក្បាលទឹក និងស្នាក់ការដែនជម្រកសត្វព្រៃចម្ការម៉ុច បានឲ្យដឹងថារយៈពេល១៣ ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ មន្ត្រីស្នាក់ការដែនជម្រកសត្វព្រៃ បានស្ទាក់ចាប់គោយន្តដឹកកូនឈើ និងឈើអារ ជាច្រើនគ្រឿងដែលបានធ្វើសកម្មភាព ដឹកឈើដោយខុសច្បាប់។

ក្រោយការចាប់ឃាត់គឺបានធ្វើការផាកពិន័យអន្តរកាល ដោយឡែកវត្ថុតាង មានកូនឈើ ឈើអារជាក្តា និងជាគ្រឿង បានរឹបអូសទុកជាសម្បត្តិរដ្ឋ។ ជាមួយគ្នានេះក៏បានដកហូតនូវឧបករណ៍ឆក់ត្រីចំនួន១គ្រឿង ដែលជនល្មើសបានធ្វើសកម្មភាពឆក់ត្រីតាមដងស្ទឹងផងដែរ។ ដោយឡែកអាវុធកែច្នៃចំនួន៤ ដើមក្នុងនោះ១ដើម ត្រូវបានប្រជាពលរដ្ឋភ្ញាក់រលឹក យកមកប្រគល់ឱ្យមន្ត្រីដែនជម្រកសត្វព្រៃ និង៣ដើមទៀត
បានដកហូតចេញពីជនល្មើស គ្រាដែលមន្ត្រីដែនជម្រកសត្វព្រៃកំពុងដើរល្បាត
ក៍បានប្រទះឃើញជំរុំជនល្មើស ដែលដេកចាំបាញ់សត្វព្រៃ។ប៉ុន្តែពេលមន្ត្រីជំនាញទៅដល់ពួកគេបានរត់គេចខ្លួនអស់ បន្សល់ទុកតែតង់កៅស៊ូបោះជំរុំ និង អាវុធកែឆ្នៃចំនូន៣ដើម ។ ចំពោះអាវុធកែច្នៃ នេះដែរ មានប្រសិទ្ឋភាព អាចបាញ់
សត្វឈ្លុសងាប់បាន ហើយក្រៅពីនោះ ជនល្មើសបានប្រើអាវុធនេះបាញ់សត្វសត្វកាំប្រម៉ា , សត្វសំពោច សត្វក្ងោក និង សត្វដទៃទៀត ។វាក៍ជាអាវុធខុសច្បាប់ដែរ ព្រោះវាអាចបាញ់សម្លាប់មនុស្សបាន ។

លោក ម៉ឹង ហ៊ីម ក៍បានបញ្ជាក់ដែរថាៈ រយៈពេលជិតកន្លះខែនៃដើមខែកម្ភះនេះ ក្រៅពីធ្វើសកម្មភាពបង្រាប មន្ត្រីជំនាញ ក៍នៅមានបោះស្លាកសំគាល់ ហាមកាប់ព្រៃ ហាមបាញ់សត្វព្រៃ ព្រមទាំង ធ្វើសកម្មភាព ចាក់បង្គោលព្រុំសំគាល់ដែនជម្រកសត្វព្រៃចាប់ពីព្រុំប្រទល់ខេត្តកំពង់ស្ពឺ រហូតដល់ខេត្តពោធិ៍សាត់ផងដែរ៕ សុខ គឹមសៀន