សម្របសម្រួលដោះស្រាយផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ម៉ាឡៃ ប៉ោយប៉ែតនឹងម្ចាស់ដីចុងក្រោយ

បន្ទាយមានជ័យ៖ផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ម៉ាឡៃ ប៉ោយប៉ែតនឹងម្ចាស់ដីចុងក្រោយម្នាក់គឺរវាងលោកឯម ហ៊ុន ជាមួយក្រុមការងារអន្តរក្រសួងស្ថិតនៅភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានត្រូវដោះស្រាយសម្របសម្រួល។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីតំណាងគម្រោងនៃក្រសួងធនធានទឹក តំណាងទីភ្នាក់ងារនិងអ្នកជំនាញការ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ និងពលរដ្ឋដើមបណ្តឹង ។
សាលាក្រុងប៉ោយប៉ែត បានប្រជុំកាលពីល្ងាចចុងសប្ដាហ៍ ខែកុម្ភ:២០២២ នៅសាលាក្រុងប៉ោយប៉ែត ។
ក្រសួងធនធានទឹកនិងឩតុនិយម នៃរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់នៅភាគខាហលិចខេត្តបន្ទាយមានជ័យ មាន៣គោលដៅធំ។
គឺ១/ ស្ថិតនៅចំណុចអូរវាំងហាងឃុំទួលពង្រស្រុកម៉ាឡៃ ២/នៅចំណុចពង្រសង្កាត់និមិត្តក្រុងប៉ោយប៉ែតនិងនៅ៣/ចំណុចអាងកន្សែងស្រុកអូរជ្រៅ ។
ដោយឡែក គម្រោងនៅពង្រក្រុងប៉ោយប៉ែត ក្រុមការងារបានសម្របសម្រួលដោះស្រាយផលប៉ះពាល់ចំនួន២៧គ្រួសាររួចហើយ ។គឺសល់មួយគ្រួសារ មានឈ្មោះឯម ហ៊ុន និងភរិយា រស់នៅក្រុងសិរីសោភ័ណ ដែលមានដីទំហំ៦០ម៉ែត្រគុណនឹង១.២០០ម៉ែត្រ (ប្របនឹងគម្រោងប្រឡាយចេញពីអាងអូរខៃដនភូមិសុខសាន្តសង្កាត់និមិត្តទៅត្បូង ។
តំណាងម្ចាស់គម្រោងនៃក្រសួងធនធានទឹកនិងទីប្រឹក្សាបច្ចេកទេសកូរ៉េ បាននិយាយថា : គម្រោងពិនិត្យតែលក្ខណ:បច្ចេកទេសប៉ុណ្ណោះ មិនបានដឹងថាទីតាំងត្រូវអភិវឌ្ឍន៍នោះប៉ះចំលើដីរបស់ពលរដ្ឋ អ្នកមានឬអ្នកធំណាមួយឡើយ ។
ប៉ុន្តែ គម្រោងនេះ ដើម្បីបម្រើដល់ប្រយោជន៍ពលរដ្ឋទូទៅនិងជាតិមាតុភូមិ ហើយបើមានប៉ះពាល់ អាចកែសម្រួលបានខ្លះដែរ ។
ចំណែកលោកឯម ហ៊ុន អតីតអធិការរងស្រុកអូរជ្រៅនិងជាម្ចាស់ដីដែលមានផលប៉ះពាល់បាននិយាយថា :គ្រួសារលោកមានកូនក្នុងបន្ទុក៧នាក់ ហើយទើបតែបាត់បង់និងបរិច្ចាគដីស្រែទំហំ៧,៦ហិចតា នៅក្នុងតំបន់តេជោឈ្នះ ឈ្នះ ៦៧១-បឹងជង្រុកឃុំពង្រស្រុកម៉ាឡៃ។ហើយឥឡូវ នៅភូមិសាស្ត្រសង្កាត់និមិត្តក្រុងប៉ោយប៉ែតនិង ក៏រងផលប៉ះពាល់ដែលក្រសួងធនធានទឹកយកដីលោកទំហំ៦០ម៉ែត្រគុណ១.២០០ម៉ែត្រទៅចូលគម្រោងអភិវឌ្ឍន៍ធារាសាស្ត្រពង្រ ក្រុងប៉ោយប៉ែត ។
ទោះជាយ៉ាងនេះក្តី ក្នុងអង្គប្រជុំសម្របសម្រួលដោះស្រាយបានលទ្ធផលដូចតទៅ : ១/ ឯកភាពពីសំណង់ទ្វារទឹកចាស់មកខាងជើង ប្រវែង១០០ម៉ែត្រ មកដល់គម្រោងទ្វារទឹកថ្មី បន្តពីទ្វារទឹកថ្មីមកទិសខាងកើតប្រវែង២៤០ម៉ែត្រ មកដល់ប្រឡាយចាស់ ។
២/ បន្ទាប់មក សាម៉ីគម្រោងនឹងធ្វើការកែប្រែប្លង់បច្ចេកទេសធ្វើសំណង់ថ្មីប្រវែង២៤០ម៉ែត្រ រួចចាប់ចាប់ផ្តើមមកអ័ក្សប្រឡាយ ។
៣ / បន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក បានគូសប្លង់បច្ចេកទេស និងនិយាមការអក្ស័ប្រឡាយ ដែលជំនាញត្រូវសហការនឹងអាជ្ញាធរដែនដីនិងសាម៉ីខ្លួនចូលរួម ៕ដោយ៖ឃិន គន្ធា