អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណ ក្រុម ពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាល ជម្ងឺ ជូនពលរដ្ឋ ដោយ ឥតគិតថ្លៃ នៅស្រុកកងមាស

កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំណរគុណ ចំពោះ ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជា គ្រូពេទ្យ មាន ជំនាញ បទពិសោធន៍ ច្បាស់លាស់ ទទួល បានការ សិក្សា នៅឯ បរទេស ហើយ បានលះបង់ ពេល វេលា ចុះ ជួយ ពិនិត្យ និង ព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ និង មិន គិត ពី ការ នឿយហត់ កើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការ ពិនិត្យ ព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ អ្វីឡើយ។ ការ ថ្លែង បែប នេះ ក្នុង ឱកាស ដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ជិត៥០០នាក់ ចុះពិនិត្យ និង ព្យាបាល ជម្ងឺ ជូនដល់ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ជាង ១០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ ។

ថ្លែង ក្នុង ឱកាសនោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីក ឡើង ថា បេី ទោះបីជា មន្ទីរពេទ្យ បង្អែក និង មណ្ឌល សុខភាព របស់ រដ្ឋ មាននៅ គ្រប់ មូលដ្ឋាន ប៉ុន្តែ ការ ពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ នៅតែមិនទាន់ តាម តម្រូវការ នៅឡើយទេ ដូច្នេះ ទើប មានការ ស្នើសុំ ទៅឯកឧត្តម ហ៊ុន ម៉ានី បុត្រា សម្តេច តេជោ ហ៊ុន សែន ដេីម្បី បញ្ជួន ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាល ជម្ងឺ ជូន បងប្អូន ប្រជាពលរដ្ឋ ដល់ មូលដ្ឋាន នាឱកាសនេះ ក្នុង គោលបំណង ដើម្បី ចូល រួមចំណែក ទ្រទ្រង់ ដល់ ជីវភាព ក្នុង គ្រួសារ ពុកម៉ែ បងប្អូន ដោយ មិន ត្រូវ ចំណាយ ពេល វេលា និង ថវិកា ទៅ ពិនិត្យ និង ព្យាបាល ជម្ងឺ នៅ ឯទី ឆ្ងាយ ៗ ។

ជា មួយ គ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ បម្លែង ថ្មី ជាពិសេស ប្រភេទ អូមីក្រុង គឺ ត្រូវ អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន នូវ វិធានការ ៣ការពារ ៣កុំ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចជា វិធានការ នានា របស់ ក្រសួង សុខាភិបាល ព្រមជាមួយ ការចាក់ វ៉ាក់សាំង ឲ្យ បាន គ្រប់ៗគ្នា ផងដែរ ៕