អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រគល់រង្វាន់ម៉ូតូ២ គ្រឿងជូនដល់សិស្សនិទ្ទេសA នៅស្រុកចុងកាល់ និងក្រុងសំរោង

0

ដោយ ចាន់ ធី
ឧត្តរមានជ័យ: ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ម៉ូតូជូនដល់សិស្សទទួឡបានជ័យលាភីនិទ្ទេស A ចំនួន២ នាក់ នៅស្រុកចុងកាល់ និងក្រុងសំរោងកាល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងឱកាសជួបសំណេះសំណាលនេះនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានមោទកភាពណាស់ នៅពេលដែលបានឃើញប្អូនៗសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សាបែបនេះ ហើយឯកឧត្តម សូមលើកទឹកចិត្តឱ្យប្អូនៗខិតខំបន្តទៀតដើម្បីសម្រេចឱ្យបាននូវគោលដៅអនាគតដែលប្អូនៗប្រាថ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើឱ្យប្អូនៗខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតខ្លួនឯងផង ក្រុមគ្រួសារផង និងប្រទេសជាតិយើងផង ឱ្យស្របតាមពាក្យស្លោកកខ្មែរយើងថា “យុវជនជាសរសរទ្រូងនៃប្រទេសជាតិ” ហើយត្រូវយកចំណេះដឹងដ៏មានតម្លៃនេះទៅប្រើប្រាស់ក្នុងផ្លូវល្អបម្រើសង្គមជាតិ ជៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន។ ចំណេះដឹងត្រូវផ្សាភ្ជាប់ជាមួយគុណធម៌ សីលធម៌ និងសុជីវធម៌ ទើបមានតម្លៃពិតប្រាកដជាពលរដ្ឋល្អ មន្រ្តីល្អ សម្រាប់សង្គមជាតិយើង។ លើសពីនេះទៀត ឯកឧត្ដមអភិបាលខេត្ត បានឲ្យជាលេខទូរសព្ទរបស់ឯកឧត្ដម ផ្ទាល់ខ្លួនដល់លដល់ប្អូនៗសម្រាប់ទាក់ទងក្នុងករណីមានបញ្ហាបញ្ហាការសិក្សានៅសកលវិទ្យាល័យ។
សូមបញ្ជាក់ថា រង្វាន់ម៉ូតូដែលចែកជូនដល់សិស្សជ័យលាភីនិទ្ទេស A នៅពេលនេះមាន ឈ្មោះ ជា ស្រីខួច  ភេទស្រី  មកពីវិទ្យាល័យ តេជោ សែន សំរោង នៅក្រុងសំរោង និងឈ្មោះ វើក ចន្ធី ភេទប្រុស មកពីវិទ្យាល័យ ហ៊ុនសែន ពង្រ នៅស្រុកចុងកាល់៕