ក្រុមអ្នកម្ដាយមនុស្សធម៌ជួបសំណេះសំណាលជាមួយសិស្សពិការភ្នែកនិងគថ្លង់នៅខេត្តបាត់ដំបង

0

ខេត្តបាត់ដំបង: ក្រុមអ្នកម្ដាយមនុស្សធម៌ ចូលរួមរំលែកការខ្វះខាត និងផ្ដល់ក្តីស្រលាញ់ មិនរើសអើង ដែលដឹកនាំដោយលោកជំទាវ ញ៉ែមសាខន សម្ដេចក្រឡាហោមសខេង និងឯកឧត្តម លោកជំទាវ ពីថ្នាក់ ជាតិ និងថ្នាក់ខេត្តជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អង្ករ គ្រឿងឧបភោគ បរិភោគ និងពិសាអាហារសាមគ្គី ជាមួយ សិស្សពីការភ្នែក និងសិស្សគថ្លង់ នៃវិទ្យាល័យ អប់រំពិសេសខេត្តបាត់ដំបង ។

ការជួបសំណេះសំណាលនេះ បានប្រព្រឹត្តឡើងកាលពីរសៀល ថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ២០២២ នេះដោយយោងតាមរបាយការណ៍ របស់លោកនាយក វិទ្យាល័យ អប់រំពិសេសបាត់ដំបង បានឲ្យដឹងថា វិទ្យាល័យអប់រំ បាត់ដំបង បានកើតឡើងតាំងពីឆ្នាំ ១៩៩៦ ជាសាលាកុមារពិការភ្នែក និងកុមារគថ្លង់ ខេត្តបាត់ដំបង នៃអង្គការគ្រួសារថ្មី តែដល់ឆ្នាំ ២០១៧ សាលាបានប្ដូរឈ្មោះ ទៅជា វិទ្យាល័យអប់រំពិសេសបាត់ដំបង ស្ថិតក្នុងក្រសួងអប់រំ បច្ចុប្បន្នមានបុគ្គលិកសរុប ៣៧នាក់ និងសិស្សសរុប ៩0 នាក់ ស្រី ៣៧ នាក់ ក្នុងនោះសិស្សគថ្លង់មាន ៦៤ នាក់ ស្រី ៣០ នាក់ បង្រៀនពីមត្តេយ្យ ដល់ថ្នាក់ទី ១២។ តាមរយៈ ក្រសួងអប់រំ យុវជននិងកីឡា កុមារពីការភ្នែក ចាប់ពីថ្នាក់ទី ៣ និងកុមារគថ្លង់ ចាប់ពីថ្នាក់ទី ៥ ទាំងអស់ មាន ភ័ព្វវាសនាបានទៅរៀន ថ្នាក់បរិយាយបន្ត នៅសាលាបឋមសិក្សា វត្តកំផែង និងវិទ្យាល័យ សម្ដេចឪមួយពេល ហើយមួយពេលទៀត ពូកគាត់រៀនបន្ថែម នៅវិទ្យាល័យ អប់រំពិសេសបាត់ដំបង។      បច្ចុប្បន្នមានសិស្សចំនួន៥នាក់ ក្នុងនោះសិស្សគថ្លង់ ចំនួន ២ នាក់ ផងដែរ កំពុងបន្តសិក្សានៅ សាកលវិទ្យាល័យ ជាតិបាត់ដំបង ដោយទទួលបាន អាហារូបករណ៍ ១០០% ចំពោះសិស្សទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ ២០២១ មានចំនួន ៣ នាក់ ដែល ពួកគាត់បានដាក់ពាក្យ ចូលរៀននៅសាកលវិទ្យាល័យ ជាតិបាត់ដំបងផងដែរ។    ដែលបច្ចុប្បន្នមានសិស្សស្នាក់នៅ ចំនួន៥៤ នាក់ ស្រី ២២ នាក់ ក្នុងនោះពិការភ្នែក ចំនួន ១៦នាក់ ស្រី ៥នាក់។

ក្នុងប្រសាសន៍សំណេះសំណាល ឯកឧត្តម សសុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាតំណាង ក្រុមអ្នកម្ដាយមនុស្សធម៌ ចូលរួមរំលែក ការខ្វះខាត បានបញ្ជាក់ថា ការងារទាំងអស់ ដែលបានកើតឡើងនាពេលនេះ គឺក្រោមការរួបរួម យ៉ាងសស្រាក់សស្រាំ ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការចូលរួម ពីឯកឧត្តម ខាន់ម៉ាណេ ទីប្រឹក្សា ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានខ្នះខ្នែង ស្វែងរកប្រភពចំណូល ដើម្បីជួយដល់ សិស្ស ពិការភ្នែក និងសិស្ស គរថ្លង់ នៃវិទ្យាល័យអប់រំពិសេស បាត់ដំបងនាពេលនេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ចំពោះប្អូនៗ មួយចំនួន ដែលជាប់ថ្នាក់ទី ១២ ហើយត្រូវរៀនបន្ត នៅថ្នាក់ឧត្តមសិក្សា ក្នុងនាមឯកឧត្តម សភាចារ្យ រដ្ឋមន្ត្រី និងក្នុងនាមគណៈដឹកនាំ គណៈគ្រប់គ្រង សាកលវិទ្យាល័យជាតិបាត់ដំបង បើប្អូនចង់ទៅរៀន គឺឯកឧត្តមសសុខា និងក្រុមគ្រួសារ នឹងទទួលរ៉ាប់រង ១០០%។

ចំពោះអាហារូបករណ៍ ពីក្មេងៗ ចេញពីទីនេះ ប៉ុន្មាននាក់ក៏បានដែរ។ ឯកឧត្តមក៏បានផ្ដាំផ្ញើ ដល់ប្អូនប្អូនទាំងអស់ នៅពេលរៀនចប់ សូមប្អូនៗយកចំណេះវិជ្ជា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យ។

ពាក់ព័ន្ធទៅនឹងថ្ងៃទី ១៤កុម្ភ ដែលជាថ្ងៃនៃក្តីស្រលាញ់ សូមក្មួយៗ កុំយល់ច្រឡំ ទៅលើបញ្ហាផ្សេងៗ ក្តីស្រឡាញ់នោះ គឺយើងស្រឡាញ់ម៉ែឪ បងប្អូន និងមិត្តភក្កិ សូមកុំឲ្យការស្រឡាញ់នោះ ប្រាសចាក ពីវប្បធម៌ប្រពៃណី របស់ខ្មែរយើង ឲ្យសោះ។     ជាមួយគ្នានេះដែរ គណៈអធិបតី ក៏បានចែកជូនថវិកា ដល់លោកគ្រូអ្នកគ្រូ ចំនួន ៣៧ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា បួនម៉ឺនរៀល និងសិស្សចំនួន ៩០ នាក់ ម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀលផងដែរ៕ អត្ថបទ : ព្រាប.ស