យុទ្ធជនអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដូសទី 4ជាង 3ពាន់នាក់នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចំនួន៣,១១០ នាក់ នៅគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់ បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ 2022 ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរាយការណ៍អំពីផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដូសទី 4 ប្រភេទPfizer ជូនដល់អតីយុទ្ធជននៅតាមបណ្ដា ក្រុង.ស្រុកទាំង 9 ដែលត្រូវគណៈកម្មាធិការសមាគមអតីតយុទ្ធជន តាមក្រុង.ស្រុកនីមួយៗដឹកជូនមកចាក់វ៉ាក់សាំង នឹងដឹកជញ្ជូនបងប្អូនវិលត្រឡប់ទៅកាន់លំនៅឋានវិញ តាមកម្មវិធី និងផែនការដែលបានគ្រោងទុក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថានេះជាថ្ងៃទី៣ បានដំណើរការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន និងគ្រួសារកងទ័ពចំនួនជាងមួយពាន់នាក់រួចមក

បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់ វ៉ាក់សាំងជាអទិភាពសម្រាប់ចាក់ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស  ក្នុងនោះមានអតីត យុទ្ធជននៅខេត្តកំពង់ធំផងដែរ ដើម្បីសង្គ្រោះជីវិតអតីតយុទ្ធជនយើង ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណា ចក្រកម្ពុជាកុំឲ្យទទួលមរណភាពដោយសារការឆ្លងជំងឺcovid-19  ត្រូវអនុវត្តវិធានការ3ការពារនឹង3កុំ របស់សម្ដេចតេជោ ហ៊ុន សែន ។

អតីតយុទ្ធជននៅខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណ សម្តេចតេជោដែលបាន ផ្ដល់ជីវិតថ្មីសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងសូមគោរពជូនពរសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សូមសម្ដេចទាំងទ្វេមានសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិ វឌ្ឍន៍ជារៀងរហូត ។