ល្បែងសុីសងជល់មាន់នៅស្រុកស្ទឹងត្រង់បើកលេងយ៉ាងរំភើយ

ខេត្ដកំពង់ចាម ៖ ល្បែងសុីសង ជល់មាន់ បើកលេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន មិនទាន់ឃើញមានសមត្ថកិច្ច ចុះធ្វើការបង្ក្រាបនោះឡេីយ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់កញ្ចាស់ ឃុំសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា ល្បែងសុីសង ជល់មាន់ នេះបើក លេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន គេមិនដែលឃើញមាន សមត្ថកិច្ចជំនាញ ទៅធ្វើការបង្ក្រាបនោះឡេីយ។

ប្រភពប្រជាពលរដ្ឋដែលរស់ នៅជិតទីតាំងនោះបានឲ្យដឹងថាល្បែងសុីសងជល់មាន់ មួយកន្លែងនេះគឺលេងឡើងដុះស្លែទៅហើយបើកលេង ជារៀងរាល់ថ្ងៃគឺ មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ យ៉ាងច្រើនកុះករ។

ពលរដ្ឋដាក់សង្ស័យថាទំនងជាម្ចាស់ទីតាំងសែនព្រេនត្រូវរ៉ូវគ្នាហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងតាមអំពើចិត្ដបែបនេះឬមួយខ្លាចបែកឆ្នាំងបាយទេដឹងបានអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនធ្វើការបង្ក្រាប។

សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។

តែផ្ទុយទៅវិញទីតាំងល្បែងសុីសងជល់មាន់ នៅភូមិដំណាក់កញ្ចាស់ ឃុំសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅបើកលេងជារៀងរាល់ថ្ងៃទៅវិញ។

ម្យ៉ាងវិញទៀតកាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងជល់មាន់មួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា ចរណែនាំ របស់ រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ ឡេីយ ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងព្យាយាមសុំការបំភ្លឺពី លោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ តែទូរសព្ទមិនអាចទំនាក់ទំនង់បាន។

ពលរដ្ឋ សំណូមពរដល់ អាជ្ញាធរ មាន សមត្ថកិច្ច ជាពិសេស លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ចាម មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្ដបន្ទាប់ប្រសិនមានការពន្យល់បកស្រាយបំភ្លឺពីសមុីភាគីឬអាជ្ញាធរពាក់ពន្ធ័ទាំងអស់៕