ឯកឧត្តម អុិត សុធា ដឹកនាំកម្លាំងចុះអនុវត្តដីកា ករណីទាមទារនូវកម្មសិទ្ធិលើដី ១ កន្លែង ស្ថិតនៅក្នុងភូមិទី៧ ដែលអូសបន្លាយអស់រយៈពេលយូរឆ្នាំ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ នេះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង និង លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា រងអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងផ្ទាល់ មានកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ កម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ចុះអនុវត្តដីកាករណីទាមទារនូវកម្មសិទ្ធិលើដី ១ កន្លែង ស្ថិតនៅក្នុងភូមិទី៧ ខណ:មានការ អូសបន្លាយអស់រយៈពេល ជាង១០ឆ្នាំ ។

ក្រោយការចុះអនុវត្តដីកាខាលេីនេះដោយជោគ ជ័យ និងប្រកបដោយតម្លាភាព ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសេីរ យ៉ាងខ្លាំងចំពោះ ឯកឧត្តម អុិត សុធា ព្រះរាជ្ញាអមសាលាំបូងខេត្តកំពង់ឆ្នាំង ដែលបានចេញដឹកនាំការអនុវត្តដីកាលេីកនេះ ដោយរលូន និងជោគជ័យ ខណៈសំណុំរឿងខាងលេីនេះត្រូវបានដោះស្រាយរទចអូសន្លាយអស់រយៈពេលជាយូរឆ្នាំ ។ មហាជនបានលេីកឡេីងទៀតថាការដឹកនាំចុះអនុវត្តដីកាពេលនេះ ធ្វេីឡេីងក្រោយ សំណុំរឿងអនុវត្តត្រូវបានអូសបន្លាយអស់រយៈពេលជាង១០ឆ្នាំ ហេីយការអនុវត្តពេលនេះគឺសំដៅការអនុវ្តច្បាប់យ៉ាងមានប្រសិទ្ធិភាព និងការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ គឺដេីម្បីប្រជាពលរដ្ឋ ។

សូមរម្លឹកផងដែរថា ការអនុវត្តនៅព្រឹកនេះ បន្ទាប់ពី
ក្រសួងយុត្តិធម៌បានទទួលពាក្យស្នើសុំកិច្ចអន្តរាគមន៍របស់ឈ្មោះ ផង់ វឿន ។ នៅក្នុងពាក្យស្នើសុំកិច្ចអន្តរាគមន៍បានលើកឡើងថា ឈ្មោះ អ៊ិន ណារី (ប្ដីរបស់ឈ្មោះ ផង់ វឿន) និងឈ្មោះ ប៉ែន សាវ៉ាត បានប្តឹងផ្តល់គ្នាតាំងពីសាលាដំបូងខេត្តកំពង់ឆ្នាំង រហូតដល់តុលាការកំពូល ដើម្បី ទាមទារនូវកម្មសិទ្ធិលើដី ១ កន្លែង ស្ថិតនៅក្នុងភូមិទី៧ ឃុំខ្សាម ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយចុងក្រោយ តុលាការកំពូលបានចេញសាលដីកាលេខ៥១៦ ចុះថ្ងៃទី ២១-១២-២០០៧ សម្រេចបែងចែកដីទំនាស់ជា ២ ចំណែក ដោយក្នុងនោះសម្រេចប្រគល់ដីចំណុចMNCDM ដែលចំណុច CD=២៩,៤០ម៉ែត្រ, ចំណុច DM=CN=២០ម៉ែត្រ ឲ្យទៅឈ្មោះ ប៉ែន សាវ៉ាត និងប្រគល់ដីចំណុចABNMA ផ្នែកខាងកើតដែលនៅសល់ឲ្យ ទៅឈ្មោះ អ៊ុន ណារី និងតម្រូវឲ្យគូភាគីរុះរើការ្យ (ផ្ទះ និងសំណង់) របស់ខ្លួនទៅដាក់លើដីដែលជាចំណែក រៀងៗខ្លួន។ បន្ទាប់ពីសាលដីកាលេខ៥១៦ ចុះថ្ងៃទី ២១-១២-២០០៧ របស់តុលាការកំពូលបានចូលជាស្ថាពរឈ្មោះ អ៊ុន ណារី (ប្ដីរបស់ឈ្មោះ ផង់ វឿន) បានដាក់ពាក្យស្នើសុំអនុវត្តដោយបង្ខំនូវសាលដីកាលេខ៥១៦ ខាងលើ ដែលមានសំណុំរឿងអនុវត្តលេខ០៥ ចុះថ្ងៃទី ២៧-០២-២០០៨ របស់អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅមិនទាន់បានអនុវត្ត សាលដីកាស្ថាពរបស់តុលាការកំពូលឲ្យបានចប់ជាស្ថាពរនៅឡើយ ដោយសារតែមានការរារាំងរបស់ភាគីកូន បំណុលនៃការអនុវត្តឈ្មោះ ប៉ែន សាវ៉ាត។ ការខកខានក្នុង ការចុះអនុវត្តសាលដីកាតុលាការកំពូល របស់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើឲ្យខូចខាត និង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ខ្លួនដែលជាភាគីឈ្នះក្តី។