អាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យចំនួន ០៤នាក់ទៅតុលាការតាមផ្លូវច្បាប់ពាក់ព័ន្ធការរក្សាទុកជួញដូរនូវសារធាតុញៀន

0

ខេត្តស្វាយរៀង ៖សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីព្រឹកថ្ងៃអាទិត្យទី២០ខែកម្ភៈឆ្នាំ២០២២នេះ។
មន្ត្រីកងរាជអាវុធហត្ថខេត្តបានឱយដឹងថា
នៅវេលាម៉ោង​ ១១ និង ០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈលេខ ទូរសព្ទ០១២ ៤៥ ៤៨ ៧៧ នៅវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរនិង ប្រើប្រាស់ដោយ ខុសច្បាប់នូវ សារធាតុញៀន នៅចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់រួមមាន៖
១.ឈ្មោះឆាយ ហុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍
២.ឈ្មោះវ៉ែន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលអំពឹល ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
៣.ឈ្មោះយស់ ប៊ុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
៤.ឈ្មោះសៅ ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
+វត្ថុតាងចាប់យករួមមាន៖
-ក្រាមពណ៌សថ្លាចំនួន ២៣ កញ្ចប់(ធំចំនួន ១៩ កញ្ចប់,តូចចំនួន ០៤ កញ្ចប់)ទម្ងន់ថ្នាំសុទ្ធសរុប​ ១២០,៦២ក្រាម
-ទូរសព្ធដៃចំនួន ០៦ គ្រឿង
-ម៉ូតូចំនួន ០១ គ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១ សន្លឹក
-កាបូបដៃចំនួន ០១
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង ។
-សម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាក់ការនិតិវិធីច្បាប់៕គឹមសង