គ្រូពេទ្យស្ម័គ្រចិត្តជាង៣០០នាក់របស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃ

0

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋនៅស្រុកសេសានជាង១ពាន់នាក់ ទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួង
ផែនការ និងជាប្រធានប្រតិបត្តិក្រុមការ
ងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ។

មានប្រសាសន៍ក្នុងគ្រានោះ ឯកឧត្តម លេង ផាលី បានបញ្ជាក់ថាៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី មានវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមាន
បទពិសោធន៍ក្នុងការព្យាបាលជំងឺមកជា
ច្រើនឆ្នាំ ព្រមទាំងបានឆ្លងកាត់ការសិក្សានៅក្រៅប្រទេសទៀតផង រួមនិងគ្រូពេទ្យជំនាញទូទៅ ដែលបានអញ្ជើញមកធ្វើ
ការពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

ជាមួយគ្នានោះ ក្រៅពីការពិគ្រោះ និងព្យា
បាលជំងឺជូនបងប្អូន ក្រុមគ្រូពេទ្យស្ម័គ្រ
ចិត្ត ក៏បានយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ ឲ្យបន្តរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការរស់នៅបែបគន្លងថ្មី ពាក់ម៉ាស់ជាប្រចាំ រក្សាអនា
ម័យ លាងដៃនិងសាប៊ូឲ្យបានញឹកញាប់សម្អាតដៃអាល់កុល ឬជែល ក៏ដូចជាត្រូវយកតាមខ្លួនគ្រប់ពេល និងរក្សាគម្លាតសុវត្ថិភាពជាដើម តាមវិធានការ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។ ឯកឧត្ត ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបានជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពល

រដ្ឋជាង១ពាន់នាក់ ដោយមិនគិតថ្លៃជា។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាបានយ៉ាងល្អ និងមានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឲ្យសកម្មភាពនេះប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យ សូមឲ្យបន្តចុះជួយពិនិត្យពិគ្រោះនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងរួម
គ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។ លោកអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌
មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈនៃការចែករំលែកដ៏ល្អប្រពៃ ។

សូមបញ្ជាក់ថាៈក្នុងសកម្មភាពក្រុមគ្រូ
ពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិកំភុនក្នុងស្រុកសេសាន នាព្រឹកថ្ងៃទី២០
ខែកុម្ភៈឆ្នាំ២០២២នេះ ក្នុងនោះមានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ រោគស្ត្រី ប្ញសដូងបាត ឈឺក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លេីម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះជាដើម ៕