ប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅបាតល្អាងភ្នំពេលពលរដ្ឋចុះកើបអាចម៍ប្រចៀវ

0

ខេត្តបាត់ដំបង: គ្រោងឆ្អឹងសាកសពរបស់មនុស្សម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងបាតល្អាងភ្នំដែលមនុស្សម្នាចូលទៅមិនដល់ ខណ:ដែលពួកគេនាំគ្នាធ្វើជណ្តើរចុះទៅបាតល្អាងដើម្បីប្រមូលអាចម៍ប្រចៀវដើម្បីលក់។

ហេតការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុច ក្នុងល្អាងភ្នំឈូងស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមសាក្សីបាននិយាយថា ល្អាងភ្នំនេះកន្លងមកគ្មានអ្នកណាចុះទៅដល់ទេ ដោយសារវាជ្រៅ ហើយងងឹត នេះដោយសារតែពលរដ្ឋចង់បានអាចប្រចៀវយកមកប្រើប្រាស់ ទើបនាំគ្នាវ៉ៃឈើធ្វើជណ្តើរដើម្បីចុះទៅបាតល្អាង ក៏បានប្រទះនិងគ្រោងឆ្អឹងមនុស្សនេះតែម្តង។

ក្រោយពីកម្លាំងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និងកោសល្យវិច័យ ចុះទៅពិនិនិងផ្គុំរូបរាងរួចមក ក៏បានសន្និដ្ឋានថា សពមនុស្សម្នាក់នេះស្លាប់ដោយជាប់ចំណង ហើយរយ:ពេលនៃការស្លាប់គឺអាចក្នុងរបបខ្មែរក្រហម ឬក៏ក្នុងឆ្នាំ១៩៧៩ ដោយមិនមែនស្លាប់ក្នុងចន្លោះ១០ ឬ២០ ឆ្នាំនេះទេ។

បច្ចុប្បន្នគ្រោងឆ្អឹងទាំងនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយទីអារាមដែលនៅក្បែនោះ ធ្វើការបូជាហើយ ដើម្បីអោយព្រលឹងសពបានស្ងប់ស្ងាត់៕ អត្ថបទ  ព្រាប.ស