ពលករខ្មែរ៣នាក់ស្លាប់និង៤នាក់របួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

0

យ៉ាងហោចណាស់ក៏មានពលករខ្មែរដែលបានបាត់បង់ជីវិតចំនួន៣នាក់ ក្នុងចំណោមពលករខ្មែរដែលរងរបួសទាំង៧នាក់ ខណ:ដែលពួកគេបានធ្វើដំណើរតាមរថយន្តថៃ ក្នុងទិសដៅទៅកាន់ទីក្រុងបាងកក ហើយក៏បានបុកនឹងគូទរថយន្តធំពីក្រោយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លើកំណាត់ផ្លូវលេខ ៣៥៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៤-៥៥ ក្នុងភូមិ១ ឃុំក្រកសំបូរ ស្រុកសិរីមហាពោធិខេត្តប្រាជីនបូរី ប្រទេសថៃ។
តាមការបំភ្លឺពីសាក្សីបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាកនីសាន់ណាវ៉ារ៉ា ព៌ណស ពាក់ស្លាកលេខ ស្រះកែវ ៣៦០៩ បើកបរដោយជនជាតិថៃ គឺមកដឹកពលករខ្មែរចំនួន៧នាក់ ពីស្រុកអារញ្ញប្រាថេត បែរមុខទៅរកខេត្តឆ:ឈើងសៅ ។
សាក្សីបានបន្តថា លុះដល់ត្រង់ចំណុចកើតហេតុ ដោយសារតែរថយន្តមានល្បឿនលឿន និងដោយយប់ងងឹតផងនោះ ធ្វើអោយរថយន្តបានបុកទៅនឹងគូទរថយន្តសណ្តោងដែលមានដឹកដើមប្រេងខ្យល់ពេញទ្រុង បណ្តាលអោយអ្នកបើកបរដែលជាជនជាតិថៃ និងពលករខ្មែរ៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ឯពលករ៤នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាប៊ីនបុរី ។
បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងស្រាវជ្រាវ រកសាច់ញាតិ និងក្រុមគ្រួសារសពដើម្បីបញ្ជូនមកកាន់ស្រុកកំណើតវិញ៕ អត្ថបទ : ព្រាប.ស