ពលរដ្ឋជាង១០០គ្រួសារ មកពីបណ្តារខេត្តផ្សេងៗបានមកបំពាន ចូលរំលោភអាស្រ័យផល និងធ្វើជម្រកខ្ទមតូចៗលើទីតាំងដី ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុខ សំណាងយ៉ាងអណាធិបតេយ្យ

ទីតាំងដី  ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច    សុខ  សំណាង   មានចំនួន១៧៥៦.៤៧ហិកតា   ស្ថិតនៅ ភូមិ អូរក្រូច ឃុំត្រពាំង ប្រាសាទ  ស្រុកត្រពាំងប្រាសាទ  ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋជាង ១០០គ្រួសារមកពីបណ្តារខេត្តផ្សេងៗ និង នៅ ស្រុកត្រពាំង ប្រាសាទក្នុងខេត្តឧត្តរមាន ជ័យផងដែរបាន មករំលោភ បំពាន  អាស្រ័យផល និងធ្វើជម្រកខ្ទមតូចៗនៅលើផ្ទៃដីរបស់ក្រុមហ៊ុន ដោយកន្លង មកខាងក្រុមហ៊ុន    ក៏បានធ្វើការណែនាំដល់ពលរដ្ឋទាំងនេះជាច្រើនលើកច្រើនសារផងដែរ ដើម្បី អោយឈប់រំលោភបំពាន និងបញ្ឈប់សាងសង់ខ្ទមជាបន្តទៀត ប៉ុន្តែពួកគាត់មិនព្រមស្តាប់ រហូតដល់ក្រុមហ៊ុន សុំការអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋាន    ក៏ដូចជាថ្នាក់ដឹកស្រុក និងខេត្ត ប៉ុន្តែទោះជាយ៉ាងក៏ប្រជាពលរដ្ឋទាំងនេះមិនព្រមស្តាប់ដែរ រហូតឈានដល់ការសុំការអន្តរាគមន៍ពីតុលាការផងដែរ ជាក់ស្តែងនៅរសៀល   ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិល មិញនេះ      ក្រុមអ្នកអ្នកយកព័ត៌មានយើងជាច្រើននាក់បានចុះដល់ទីតាំងក្រុមហ៊ុនសុខ សំណាង ឃើញថាប្រជាពលរដ្ឋជាច្រើនគ្រួសារ ពួកគាត់កំពុងតែគាងគរនាំគ្នារំលោភ បំពាន សង់ខ្ទមតូចៗជាច្រើនខ្នង   ជាបន្តបន្តាប់ទៀត   នៅលើផ្ទៃដីរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុន កំពង់តែនិងត្រៀម  និងដាំ ដំណាំកៅស៊ូបន្ថែមទៀតនោះ។

     តាមការបញ្ជាក់ឲ្យដឹងពីលោក     ឃុត ចន្ថា តំណាងក្រុម ហ៊ុន សុខ សំណាង  បញ្ជាក់ថាប្រជាពលរដ្ឋដែលមករំលោភ ដីអាស្រ័យផលលើផ្ទៃដីក្រុមហ៊ុននេះ   មកពីបណ្តាខេត្តខេត្តដូចជាខេត្តសៀមរាប   ចំនួន២៥គ្រួសារ ខេត្តកំពង់ចាម ១០ គ្រួសារកំពង់ធំ១១គ្រួសារ និងប្រជាពលរដ្ឋនៅឃុំត្រពាំងប្រា សាទ ស្រុកត្រពាំងប្រាសាទ  ខេត្តឧត្តរមានជ័យចំនួន ១៥២ គ្រួសារ។   លោកបន្តថា កន្លងមកខាងក្រុមហ៊ុន និងក្រុមការ ងារថ្នាក់ខេត្ត  និងស្រុក រួមនិងអនុប្រធានសាលាដំបួងខេត្តក៏ បានចុះពិនិត្យ   និងស្រាវជ្រាវទំនាស់ដីធ្លីនេះដល់ទីតាំងក្រុម ហ៊ុននេះជាក់ស្តែងផងដែរ    ហើយបើតាមការបញ្ជាក់របស់ក្រុមហ៊ុនសុខ សំណាង ឌីវីឡុបមេន  បានឲ្យដឹងថាក្រុមហ៊ុន បានទទួលសិទ្ធវិនិយោគ   លើផ្ទៃដីចំនួន   ១.៨៦៥ហិកតា (មួយពាន់ ប្រាំបីរយហុកសឹបប្រាំហិកតា)   ពីរាជរដ្ឋាភិបាលលេខ ៖២០៤ស.ជ.ណចុះ   ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ២០១២ ដោយក្រុម ហ៊ុនបានអនុវត្ត ឈួសឆាយដាំដុះដំណាំ  កៅស៊ូ បានចំនួន  ៨០០ហិកតា   ហើយបន្តឈូសឆាយដាំដំណាំកៅស៊ូ លើផ្ទៃដីទីតាំងនេះបន្ថែមទៀត ក៏មានប្រជាពលរដ្ឋខាងលើនេះហាមឃាត់មិនអោយឈូសឆាយ ទើបក្រុមហ៊ុនស្នើសុំទៅអាជ្ញាធរជួយដោះស្រាយ    និងអន្តរាគមន៍ ចំពោះប្រជាពលរដ្ឋទាំងអស់នោះ កន្លងមកបានជួលដីក្រុមហ៊ុនតាមរយៈអ្នកមើលខុសត្រូវនៅទីនោះ    នៅចុងឆ្នាំ២០១៨ ហើយមកដល់ពេលនេះគឺពួក គាត់ចង់យកដីក្រុមហ៊ុននេះ    ធ្វើជាកម្មសិទ្ធតែម្តង និងព្រម ទាំងបានគាងគរគ្នីគ្នារមកសង់ ជាកូនខ្ទមតូចៗនៅលើដីក្រុមហ៊ុននេះថែមទៀតផងដែរ។ ហើយដីក្រុមហ៊ុននេះផងដែរ ត្រូវបានកាត់ឃ្វាលចេញពីផលប៉ះពាល់របស់ប្រជាពលរដ្ឋរួចរាល់ហើយ និងត្រូវបានចុះ បញ្ជីជាផ្លូវការរួច នៅក្នុងឆ្នាំ២០១៦ គុសបញ្ជាក់ផងដែរថា៖កន្លងមកដីនេះ អាធរស្រុកក៏បានជូនដំណឹង មានការលាយលក្ខជាអក្សដល់ពលរដ្ឋទាំងនេះផងដែរ ដើម្បីកុំឲ្យពួកគាត់បន្តអាស្រ័យផល និងបញ្ឈប់ការសង់កូនខ្ទមបន្តទៀតហើយ អាជ្ញាធរខេត្ត ក៏បានណែនាំជាមួយនិងអនុប្រធានតុលាការ ខេត្តផងដែរ ដល់ពួកគាត់កុំអោយមានការគាស់កាយ រុករានលើផ្ទៃដីនេះជាបន្តទៀត បើទោះបីជាមានការណែនាំយ៉ាង ណាក្តីក៏ពួកគាត់នូតែមិនព្រមស្តាប់ដ៏ដែល ហើយម្យ៉ាងវិញ ទៀតនោះ ដីការរក្សាការពាររបស់តុលាការខេត្ត ក៏បានចេញហើយដែរ ប៉ុន្តែពួកគាត់នៅតែមិនបានអនុវត្ត គោរពទៅតាម ច្បាប់នោះទេ៕ដោយ:ចាន់ ធី