រថយន្ដសាំយ៉ុង ដឹកទំទិញធ្ងន់ចេញពីប្រទេសថៃ តាមច្រកទ្វាជាំ បណ្ដាលអោយ ស្លាប់ម្នាក់និងរបួសធ្ងន់ពីនាក់

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែង កើតហេតុភ្លាមៗនិងបុរស ពីនាក់ទៀត រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការបានកើតឡើង នៅវេលាម៉ោង១៥:២០នាទី ថ្ងៃទី ២៤ ខែ កុម្ភះ ២០២២ ស្ថិត នៅលើកំណាត់ផ្លូវជាតិ លេខ ៦៧B ចន្លោះ បង្គោលលេខ១៣២ នឲង ១៣៣ ភូមិជើងភ្នំ ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សម្ថកិច្ចបានអោយដឹងថា រថយន្តម៉ាក់សាំយ៉ុងព៏ណ ស
ពាក់ផ្លាកលេខ ភព ២Q ៥៤ ៣៩ ដឹកអុីវ៉ាន់ចាប់ហួយ ចេញពីផ្សារថៃ ច្រកអន្តរជាតិជាំ ចុះពីលើភ្នំបានដាច់ហ្វាំង ប៉ះបង្កាន់ដៃផ្លូវបណ្តាលអោយ តៃកុងបើករថយន្ដបាន ស្លាប់ម្នាក់និងរបួស ២នាក់
១.ឈ្មោះ គុណ កយ ភេទប្រុស អាយុ ២១ ឆ្នាំអ្នកបើកបរ ( ស្លាប់ ) រស់នៅ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
២. ឈ្មោះ គុណ សុីដែន ភេទប្រុស អាយុ ១៩ឆ្នាំ ព្រូឡាន ( របួសស្រាល)
៣. ឈ្មោះ ធួន វិទ្ធី ភេទប្រុសអាយុ ១៦ឆ្នាំ ព្រួឡាន(របួសធ្ងន់) អ្នកទាំងពីររស់នៅដូចអ្នកខាងលើ អ្នករងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង រីឯសាកសព រថយន្តសាមុយរបស់មន្រ្ដីពេទ្យបង្អែកស្រុកអន្លង់វែង ដឹកយកទៅប្រគល់ជូនសាច់ញាត នៅឯស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្ដគ្រោះថ្នាក់ចរាចរណ៍ ទុកចោលនៅកន្លែងកើតហេតុ៕ដោយ:ភ្នំដងរែក