ឯកឧត្ដមសោម ស៊ុនសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំចូលរួមបុណ្យសពសមាជិកបក្សឃុំបន្ទាយស្ទោង

កំពង់ធំៈ ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារ ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ដឹកនាំសហការី មានគណបក្សឃុំ សាខាបក្សភូមិ នាំយកបច្ច័យនិងស្បៀងអាហារ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ចូលរួមបុណ្យសព សមាជិកគណបក្ស នៅ ភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២២ ។

ឯកឧត្ដម សោម ស៊ុន ចូលរួមសោកស្ដាយ ចំពោះការបាត់បង់ លោកតាឃិន ខៃ អាយុ៦០ឆ្នំា ជាសកម្មជន របស់គណបក្សប្រជាជនកម្ពុជាដ៏ឆ្នើម គាំទ្រគណបក្សរហូតមក លោកតាបានទទួលមរណភាព ដោយរោគគាពាធ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ សូមបួងសួងដល់វិញ្ញាណក្ខន្ធលោកតា បានទៅកាន់សុគតិភព និងអំពាវនាវដល់ក្រុមគ្រួសារសព និងប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្ន ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាមេរោគ បំប្លែងថ្មីអូមីក្រុង បានរាតត្បាតចូលក្នុងសហគមន៍ និងត្រូវអនុវត្តន៍វិធានការ របស់ក្រសួងសុខាភិបាល បីកុំបីការ ពារ របស់សម្ដេចតេជោហ៊ុន សែន ចំពោះបច្ច័យន មានអង្ករ៥០គ.ក មីជាតិពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និង ថវិកាមួយចំនួនផងដែរ ។
លោកសូត្រ អ៊ុល ប្រធានគណបក្សឃុំ និងក្រុមគ្រួសារសព បានថ្លែងអំណរគុណ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងសូមជូនពរ សុខភាពល្អ ជួបតែសំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា