កិច្ចប្រជុំលោកទី៣ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

0

សៀមរាប៖ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសាខា តាមអនឡាន (Zoom) ក្រោមការដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ លោកលេខាធិការ ហេរញ្ញិកគណៈគណៈកម្មាធិការសាខានិងសមាជិនៃគណៈកម្មាធិការសាខា ដោយផ្ដោតលើរបៀបវរៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖១- ឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ២- ឆ្លង និងអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២១ និងផែនការថវិកាឆ្នាំ២០២២ ៣- ត្រៀមប្រារព្ធខួបលើកទី១៥៩ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប ៕