ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងស្រុកសូទ្រនិគម បានទទួលអំណោយពី សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)

0

សៀមរាប៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត់ ចំនួន១០គ្រួសារ រស់នៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប។

ពិធីប្រគល់នេះ ធ្វើឡើងក្រោមវត្តមាន លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងលោក ជា ម៉េងហុង ប្រធានសមាគមចលនាយុវជនកម្ពុជា ស្រុកសូទ្រនិគម តំណាងលោក ហ៊ុន ប៉ូគា ប្រធាន សមាគមចលនាយុវជនកម្ពុជាខេត្ត រួមនឹងក្រុមការងារសមាជិក/សមាជិកា រួមទាំងអាជ្ញាធរមូលដ្ឋាន។ អំណោយដែលបានប្រគល់ជូននាឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន ២០គីឡូក្រាម, មីចំនួន ០១កេស, ទឹកត្រីចំនួន ០១យួរ, ទឹកស៊ីអ៊ីវចំនួន ០១យួរ, ស្ករសចំនួន ០១គីឡូក្រាម, អំបិលចំនួន ០១គីឡូក្រាម, ប៊ីចេងចំនួន ០១កញ្ចប់, ខ្ទឹមសចំនួន ០១គីឡូក្រាម, ប្រេងឆាចំនួន ០១ដប, ត្រីខចំនួន ០១យួរ, សាប៊ូដុះខ្លួនចំនួន ១០ដុំ, សាប៊ូបោកខោអាវចំនួន ០១កញ្ចប់, សាប៊ូលាងចានចំនួន ០១ដប, ភួយចំនួន ០១, ម៉ាស់ ៥០ រួមនឹងថវិកាចំនួន ៣០,០០០រៀល។

ក្នុងឱកាសនោះលោក ម៉ក់ ប្រុស ក៏បានណែនាំសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពអោយបានល្អ ដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេស
ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងត្រូវបន្តការប្រុងប្រយ័ត្ន ការពារខ្លួនបន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ ៣កុំនិង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ពិសេសក្រោយពេលចាក់វ៉ាក់សាំងរួចនេះ មិនត្រូវពិសារគ្រឿងស្រវឹងរយៈពេលយ៉ាងតិច១សប្តាហ៍ ដើម្បីឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគកូវីដ-១៩៕
អត្ថបទ៖ Reach