សៀមរាប៖ ផ្លូវបេតុងចំនួនពីរខ្សែ ដែលមានប្រវែង ៣៨១ម៉ែត្រ កំពុងត្រូវបានក្រុមការងារមមាញឹកក្នុងការដំណើរការសាងសង់ជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ ស្ថិតនៅក្នុងភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។
ផ្លូវបេតុង ទាំងពីរខ្សែនេះដែរ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ មូលនិធិសង្កាត់ ឆ្នាំ២០២១ ដើម្បីរួមចំណែក សម្រួលដល់ការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវក្នុងការដឹកជញ្ជូនកសិផល និងប្រកបមុខរបរប្រចាំថ្ងៃផងនោះ និងជាការលើកកម្ពស់សោភ័ណភាព ក្រុងសៀមរាបយើងឲ្យមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែកាយប្រកបដោយផាសុកភាពផងដែរ។
ក្នុងការស្ថាបនាផ្លូវខាងលើនេះដែរ អាជ្ញាធរក្រុង បានជំរុញឲ្យក្រុមការងារដែលស្ថាបនាផ្លូវបេតុង ២ខ្សែនេះ ត្រូវពន្លឿនបន្ថែមទៀត ដើម្បីឲ្យរួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗ មុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខ សម្រាប់ទទួលភ្ញៀវក្នុងខេត្ត និងមកពីបណ្តាលខេត្តផ្សេងៗ មកកម្សាន្តនៅខេត្តទេសចរណ៍ប្រវត្តិសាស្ត្រយើងកាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ៖ Reach