អតីតថ្នាក់ដឹកនាំមូលដ្ឋានមកពីអតីតCNRP ៧រូបស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២​នេះ​ បានទទួលបញ្ចូលសមាជិគណបក្សថ្មី ចំនួន ៧រូប ដែលជាអតីត​ថ្នាក់ដឹកនាំមូលដ្ឋាន​នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះរួមមាន៖​ ១. លោក​ យង់ សារិ អតីតគណ:កម្មាធិការនាយក​ ឃុំជ្រៃវៀន ស្រុកព្រៃឈរ។
២.លោក​ លី អៀង អតិតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៣.លោក​ ស៊ឹម សុផល អតិតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក។
៤. លោក​ ហ៊ត់ ម៉េងលាង អតិតបេក្ខជបម្រុងក្រុប្រឹក្សាសង្កាត់កំពង់ចាម។
៥. លោកស្រី​ យើង គឹមនី អតិតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៦.លោក​ ហម យុន អតិតសមាជិកCNRPសង្កាត់សំបួរមាស។
៧.លោកស្រី​ វ៉ាញ ស៊ីណេត អតិតសមាជិកCNRP សង្កាត់សំបួរមាស។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើទៅកាន់សមាជិក សមាជិកាថ្មី ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចនា់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានសម្តែងមនោសញ្ចេតនាអបអរសាទរស្វាគមន៍ ចំពោះសមាជិកថ្មីទាំង៧រូប ដែលមានការភ្ញាក់រលឹកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវការ​អភិវឌ្ឍន៍​រីកចម្រើន និងសុខសន្តិភាពពេញលេញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នា​នោះ​ ឯកឧត្តមប្រធាន ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី សូមមានភាពស្មោះត្រង់ជាមួយគណបក្ស ចូលរួមគាំទ្រគណបក្ស ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអាណត្តិជាបន្តបន្ទាប់ តបតាមទិសស្លោក “សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត១សន្លឹក”។ ឯកឧត្តមប្រធាន ក៏បានជំរុញ​ឲ្យ​បងប្អូនជួយចលនាសមាជិក ដែលជាអតិតគណបក្សប្រឆាំង ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ខណៈ​ដែល​គណបក្សប្រជាជនកម្ពុជា សូមបើកទ្វារស្វាគមន៍បងប្អូនគ្រប់ពេលវេលា៕