អតីតថ្នាក់ដឹកនាំមូលដ្ឋានមកពីអតីតCNRP ៧រូបស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ បានទទួលបញ្ចូលសមាជិគណបក្សថ្មី ចំនួន ៧រូប ដែលជាអតីត ថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះរួមមាន៖ ១. លោក យង់ សារិ អតីតគណ:កម្មាធិការនាយក ឃុំជ្រៃវៀន ស្រុកព្រៃឈរ។
២.លោក លី អៀង អតិតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៣.លោក ស៊ឹម សុផល អតិតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក។
៤. លោក ហ៊ត់ ម៉េងលាង អតិតបេក្ខជបម្រុងក្រុប្រឹក្សាសង្កាត់កំពង់ចាម។
៥. លោកស្រី យើង គឹមនី អតិតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៦.លោក ហម យុន អតិតសមាជិកCNRPសង្កាត់សំបួរមាស។
៧.លោកស្រី វ៉ាញ ស៊ីណេត អតិតសមាជិកCNRP សង្កាត់សំបួរមាស។

មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើទៅកាន់សមាជិក សមាជិកាថ្មី ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចនា់ដា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានសម្តែងមនោសញ្ចេតនាអបអរសាទរស្វាគមន៍ ចំពោះសមាជិកថ្មីទាំង៧រូប ដែលមានការភ្ញាក់រលឹកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវការ អភិវឌ្ឍន៍ រីកចម្រើន និងសុខសន្តិភាពពេញលេញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នា នោះ ឯកឧត្តមប្រធាន ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី សូមមានភាពស្មោះត្រង់ជាមួយគណបក្ស ចូលរួមគាំទ្រគណបក្ស ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអាណត្តិជាបន្តបន្ទាប់ តបតាមទិសស្លោក “សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត១សន្លឹក”។ ឯកឧត្តមប្រធាន ក៏បានជំរុញ ឲ្យ បងប្អូនជួយចលនាសមាជិក ដែលជាអតិតគណបក្សប្រឆាំង ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ខណៈ ដែល គណបក្សប្រជាជនកម្ពុជា សូមបើកទ្វារស្វាគមន៍បងប្អូនគ្រប់ពេលវេលា៕