ឯកឧត្តសោម ស៊ុន អញ្ជើញក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីបញ្ជុះគោលព្រំដីគរុភណ្ឌវត្ត និងសម្ពោធសមិទ្ធផលនានា

0

កំពង់ធំៈ ឯកឧត្តម សោម ស៊ុន អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីបញ្ជុះគោលព្រំដីគរុភណ្ឌវត្ត និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពាមមេត្រី ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ។
ព្រះតេជគណ ធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះគ្រូចៅអធិការវត្តពាមមេត្រីមានសង្ឃដិការ សមិទ្ធផលបានកសាងរួចមាន ស្រះទឹក ភ្ជាប់ជាមួយប្រព័ន្ធបណ្ដាញស្ថានីយ៍ទឹកស្អាតផ្លូវក្នុងវត្ត ជាសម្បត្តិគុរភ័ណ្ឌវត្តចំនួន៥ហិតា និងឆ្លងសួនច្បារ និងបានអគុណ ឯកឧត្តមសោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សារភ្ជាប់ពីសុខទុក្ខ ជាមួយប្រជាពលរដ្ឋនិងព្រះសង្ឃ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ -១៩ គឺថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយក ទេយ្យទានសម្រាប់ចង្ហាន់ព្រះសង្ឃ និងបរិក្ខារពេទ្យប្រគេនព្រះសង្ឃដែលនេះជាកាយវិការដ៏ប្រពៃក្នុងការបម្រើជាតិនិងជួយដោះស្រាយទុក្ខលំបាក របស់ព្រះសង្ឃនិងប្រជាជនបានទាន់ពេលវេលា ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជននានាទាំងក្នុងនិងប្រទេស បានធ្វើឱ្យសមិទ្ធផលនានាលេចចេញជារូបរាងបាន ដោយសារតែប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឡែក នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផន វត្តអារាម នៅទូទាំងប្រទេសត្រូវបានបំផ្លាញចោល ព្រះសង្ឃរាប់ម៉ឺន អង្គត្រូវបានពួកវាចាប់ផ្សឹកបង្ខំឲ្យធ្វើការជាទម្ងន់ តែមកដល់បច្ចុប្បន្ននេះក្រោមម្លប់តេជោសន្តិភាពនិងការអភិវឌ្ឍ ព្រះសង្ឃជាង៧ម៉ឺនអង្គ វត្តអារាមជិតប្រាំពាន់វត្ត ត្រូវបានកើតឡើងវិញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគេនបច្ច័យសម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត និងបានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន និងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទ្រព្យសម្បត្តិវត្តឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។
ដោយ ប៊ុន រដ្ឋា