ឧត្ដមសេនីយ៍ទោ សោម ស៊ុនចុះសាកសួរសុខទុក្ខអតីតយុទ្ធជន៨គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច

0

កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង រួមទាំងលោកវរសេនីយ៍ទោ អ៊ុ ឈាងលី មេបញ្ជាការផ្នែកសឹករងស្រុកស្ទោង បានចុះសាកសួរសុខទុក្ខអតីតយុទ្ធជនសម្ព័ន្ធមេត្រីភាព ៨គ្រួសារ កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាបងប្អូនអតីតយុទ្ធជនទាំង១៤១គ្រួសារទទួលដីមួយហិតាកន្លះនឹងផ្ទះមួយខ្នង ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីខែឧសភា ឆ្នាំ២០២១ បច្ចុប្បន្នបានកសាងជីវភាព ដោយបានដាំដំណាំបន្លែបង្ការ ចិញ្ចឹមសត្វ និងប្រកបមុខរបរផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ បច្ចុប្បន្នកំពុងតែអភិវឌ្ឍន៍ ភូមិឲ្យមាន ផ្លូវលំ អណ្តូងទឹកអំពូលភ្លើងសម្រាប់បំភ្លឺពេលរាត្រី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មកឧបត្ថម្ភអតីតយុទ្ធជន៨ គ្រួសារ ក្នុងមួយគ្រួសារទទួលអង្ករ៣០ គ.ក .មីជាតិមួយកេស.ទឹកត្រីមួយយួរ.ប្រហុកមួយគីឡូក្រាម.ប៊ីចេងមួយកញ្ចប់.ប្រេងឆាមួយដប.អំបិល ស្ករស ទឹកសុទ្ធផងដែរ។

គ្រួសារអតីតយុទ្ធជនទាំង ៨គ្រួសារ បានអំណរគុណសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ដែលផ្តល់ដី និងផ្ទះ ធ្វើឲ្យគ្រួសារអតីតយុទ្ធជនរស់នៅបានសមរម្យ និងបានអរគុណថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបាននាំយកនូវស្បៀង អាហារគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភជារៀងរាល់ខែ និងសូមជូនពរសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា