ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រស់នៅក្នុងស្រុករមាសហែក បានទទួលអំណោយពីក្រុមយុវជនការពារសន្ដិភាព

0

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ មកពីភូមិចំនួនពីរ ក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ បានទទួលអំណោយពីក្រុមយុវជនការពារសន្ដិភាព ដោយអំណោយ ក្នុងម្នាក់ទទួលបាន៖ អង្ក ១បេ, មីមួយកេស, ទឹកត្រីមួយយូរ, ទឹកស៊ីអ៊ីវ ១យូរ ថវិកា ២ម៉ឺនរៀល និងជនពិការក្នុងម្នាក់ៗទទួលបានរទេះមួយបន្ថែមទៀត។

លោក សូ រតនៈ ប្រធានប្រតិបត្ដិក្រុមយុវជនការពារសន្ដិភាព បានបញ្ជាក់ថា អំណោយដែលបាននាំយកមកនូវពេលនេះបានមកពីការជួយឧបត្ថម្ភពី ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែផ្តល់អំណោយផ្ទាល់ខ្លួនតាមរយៈក្រុមយុវជនការពារសន្ដិភាពចែកអំណោយជូនបងប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ។

ជាមួយនោះក្រុមការងារក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ជាពិសេស វិរ៉ុសបំលែងថ្មី អូមេក្រុង ដោយត្រូវអនុវត្តន៍វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល៕