បើកម៉ូតូបត់មិនប្រយត្ន័ ត្រូវម៉ូតូដូចគ្នាបុកបណ្ដាលអោយរងរបួស

0

ខេត្តឧត្ដរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉តូនិងម៉ូ បណ្ដាលអោយមនុស្សប្រុស ស្រីចំនួនពីនាក់ទទួលរងរបួស ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧.១០នាទីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២២ស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨០-៨១ ស្ថិតក្នុងភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា បង្ករឡើងរវាង ម៉ូតូ និងម៉ូតូ បណ្តាលឲ្យមនុស្សរងរបួសស្រាលចំនួន០២ នាក់ ( ប្រុស០១នាក់.ស្រី០១នាក់ ) ។ម៉ូតូម៉ាក HONDA DREAM ពណ៍ខ្មៅ សេរីឆ្នាំ២០២០ គ្មានស្លាកលេខ បើកបរដោយឈ្មោះ យ៉ា រី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ កម្មករ បើកបរក្នុងទិសដៅពីជើងទៅត្បូង ( រងរបួសស្រាល ) ( ពាក់មួកសុវត្ថិភាព ) ។រីឯម៉ូតូHONGDADREAMសេរី២០១៥ពណ៏ខ្មៅពាក់ស្លាកលេក1L.1583 ឧ.ម.ជ បើកបរដោយឈ្មោះ ខ្លឹម ស្រីអូន ភេទស្រីអាយុ ២០ឆ្នាំ រស់នៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅលិច ( រងរបួសស្រាល) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីឈ្មោះ ខ្លឹម ស្រីអូន ភេទស្រី អាយុ ២០ឆ្នាំ បើកម៉ូតូឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ។ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះទៅវាស់វែងកន្លែងកើតហេតុ និងដកហូតវត្ថុតាងម៉ូតូ ០២ គ្រឿងខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជួនយកទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕ដោយ:ចាន់