ឯកឧត្តម អុិត សុធា និងឯកឧត្ដម គឹមរត័្ន ណារិន នាំយក អំពូលសូឡា និងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនគណ:បក្ស ប្រជាជនឃុំពេជចង្វារ

0

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២២នេះឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារចុះជួយឃុំពេជចង្វារ បានដឹកនាំក្រុមការងារ នាំយក អំពូលសូឡានិងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនគណបក្ស ប្រជាជនឃុំពេជចង្វារ ស្ថិតក្នុងឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម អុិត សុធា បានថ្លែងថាអំណោយជាគ្រឿងឧបភោគ បរិភោគ និងអំពូលសូឡាដែលនាំយកមកប្រគល់ជូនគណ:
បក្សឃុំពេជចង្វារនៅពេលនេះ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អុិត សុធា បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេ
ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេច ចៅហ្វាវាំងគង់សំអុល ចំពោះ ប្រជាពលរដ្ឋក្នុងមូល
ដ្ឋាន ដែលជានិច្ចកាល តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដោយមិនប្រកាន់ពូជ សាសន៍ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម អុិត សុធា ក៍បានផ្តាំផ្ញើដល់ក្រុមការងារគណបក្សឃុំ ត្រូវយកអំពូលភ្លើង គ្រឿងឧបភោគ បរិភោគទាំងនេះយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងដល់ដៃប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ ។

ជាមួយគ្នានេះឯកឧត្តមក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាធ្វើយ៉ាង ណាអនុវត្តអោយត្រឹមត្រូវតាមវិធានការក្រសួងសុខាភិ បាល ពិសេសអនុវត្តអោយបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន គឺ ៣កុំ និង៣ ការពារ អោយបានខ្ជាប់ ខ្ជួនដើម្បីខ្លួនយើង ក្រុមគមរួសារយើង និងសហគមន៍ យើង ជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ៕
សុខ គឹមសៀន