អគ្គិភ័យឆេះផ្ទះពលរដ្ឋអស់ទាំងទ្រព្យសម្បិត្តនិងឯកសារគ្មានសល់

0

ឧត្ដរមានជ័យ៖ គ្រួរសារក្រីក្រមួយ ត្រូវបានអគ្គិភ័យលេបត្របាក់លំនៅដ្ឋាន អស់ស្ទើរទាំងស្រុង រួមទាំងថវិការទ្រព្យសម្បិត្ត ឯកសារ។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ ភូមិឣូរគគីក្រោម ឃុំលំទង ស្រុកឣន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថា អគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ទំហំ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំងស្បូវដែលមាន ម្ចាស់ផ្ទះ ឈ្មោះ រ៉ន ទ្រង់ភេទស្រី ឣាយុ២១ឆ្នាំ ប្តីឈ្មោះមុន វ៉ីត ឣាយុ២៦ឆ្នាំ សម្ភារះខូចខាតរួមមាន:គ្រែដេកចំនួន ០១ឣាគុយ០១ធុងបាញ់ថ្នាំ០១ស្រូវចំនួន ០៦បេ ឣង្ករចំនួន ០១បេចាន ឆ្នាំ និង ខោឣាវស្លៀកពាក់មួយចំនួន។
ឯកសារផ្ទាល់ខ្លួនរួមមានឣត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹកសំបុត្រកំណើត ០២សន្លឹកប័ណ្ណចាក់វ៉ាក់សាំង ០១សន្លឹកប័ណ្ណក្រីក្រ០១សន្លឹកលិខិតឣាពាហ៌ពិពាហ៌ ០១សន្លឹកនិងថវិកាចំនួន ៣៦០ ០០០រៀលមូលហេតុឪពុកម្តាយទៅចំការ កូនប្រុសអាយុ០៦ឆ្នាំ បានយកដែកកេះដុតសំរាមក្បែរផ្ទះបណ្តាលអោយឆាបឆេះជញ្ជាំងផ្ទះបាំងស្បូវ រាលរហូតដល់ឆេះផ្ទះទាំងមូល៕ ដោយ៖ចាន់ ធី