ឯកឧត្តមសោម ស៊ុន នាំយកថវិកាឯកឧត្តមបណ្ឌិតជា ចាន់តូ ឧបត្ថម្ភការសាងសង់ស្នាក់ការគណបក្សឃុំបន្ទាយស្ទោង

0

កំពង់ធំៈ ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បាននាំយកថវិកា១១.០០០.០០០ រៀល របស់ឯកឧត្ដម បណ្ឌិតជា ចាន់តូ សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារបក្ស ចុះជួយ ខេត្តកំពង់ធំ ប្រគល់ជូនថ្នាក់ដឹកនាំគណបក្សឃុំបន្ទាយស្ទោង ដើម្បីសាងសង់ស្នាក់ការបក្សឃុំបន្ទាយស្ទោង នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
ឯកឧត្ដមសោម ស៊ុន បញ្ជាក់ថា ទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោង បានបញ្ចុះបឋមសិលាសាងសង់រយៈ ពេលជិត៣ខែហើយ ទំហំ១២ម x៨ ម ធ្វើពីបេតុងលើផ្ទៃដីទំហំ១.៥០០ ម៉ែត្រការ៉េ ពេលនេះបាន៦៥ % ដោយថវិការបស់ក្រុមការងារ ចុះជួយមូលដ្ឋានឃុំ សាខាបក្សភូមិ និងសប្បុរសជននានា ដែលមានគម្រោងផែនការ សាងសង់ឲ្យរួច មុនការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នេះ។
ឯកឧត្តមសោម ស៊ុន បាននាំយកអំណោយ ស្បៀងអាហារថវិកា របស់ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត និង លោក ជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារសមាជិកបក្សឃុំ ដែលមានជីវភាពលំបាកខ្វះខាត២ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គ.ក មីជាតិពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីររ និងថវិកាក្នុងមួយគ្រួសារ ២០០.០០០ រៀល ផងដែរ ។
ដោយ ប៊ុន រដ្ឋា