ម្ដាយរងរបួសធ្ងន់ចំណែកកូនវិញស្លាប់ភ្លាមៗ​ ដោយសារខ្យល់កន្ត្រាក់

0

សៀមរាប÷ គ្រួសារមួយត្រូវ បាន ផ្ទះដូល រលំ សង្កត់ពីលើ បណ្ដាលឱ្យម្ដាយរងរបួសធ្ងន់ចំណែកកូនវិញស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារ ភ្លៀង មួយមេធំលាយឡំ និង ខ្យល់កន្ត្រាក់កាលថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២២នេះ ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមប្រភពព័ត៌មាន ពីស្មៀនឃុំបានប្រាប់តាមទូស័ព្ទឲ្យដឹងថា ដោយសារគ្រោះធម្មជាតិធ្វើឲ្យ ម្ដាយ បួសធ្ងន់ និងកូន ស្លាប់ ភ្លាមៗ ខណ:ពេលមានភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ធ្វើឱ្យអ្នកផ្ទះភូមិបីខ្នង ដូលរៀបដល់ដី និងមានផ្ទះអ្នកភូមិមួយចំនួនទៀតរងខូតខាតរបើកដំបូលជាង២០ខ្នងផ្ទះលោកស្មៀនឃុំបានបន្តទៀតថាជនរងគ្រោះ ឈ្មោះថៃហីងភេទស្រីអាយុ30ឆ្នាំ
រងរបួសធ្ងន់ត្រូវជាម្តាយរស់នៅភូមិឃុំកើតហេតុខាងលើឈ្មោះលូយសូរិយាភេទប្រុសអាយុ៥ឆ្នាំស្លាប់ត្រូវជាកូនជនរងគ្រោះឯអ្នកភូមិម្នាក់ទៀតឈ្មោះទិនធីភេទស្រីអាយុ៣៣ឆ្នាំបែកក្បាលរងរបួធ្ងន់រស់នៅភូមិឃុំខាងលើប្រជាពលរដ្ឋបានជួយយកមនុស្សចេញពីកំនរបាក់បែកបានបញ្ជូនទៅបណ្ឌលសុខភាពភ្លាមៗ។ចំពោះការប៉ាន់ប្រម៉ាននៃតំលៃខូចខាតមិនទាន់មានព័ត៌មានជាក់លាក់នោះទេ៕