អាជ្ញាធរខេត្តកំពង់ធំរៀបចំព្រឹត្តិការណ៏ជិះកង់ទៅកំសាន្តនៅប្រាសាទសំបូរព្រៃគុកដើម្បីអបអរទិវានារីអន្តរជាតិលើកទី១១១  

(កំពង់ធំ):ដើម្បីអបអរសាទរទិវានារីអន្តរជាតិខួបលើកទី ១១១ ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសហការី និងក្រុមកីឡាករជិះកង់ ក្រុមអាជីវករនៅខេត្តកំពង់ធំបានរៀបចំ ព្រឹត្តិការណ៍ជិះកង់ទៅកំសាន្តនៅប្រាសាទសំបូរព្រៃគុកដោយចេញដំណើរពីទីរួមខេត្តកំពង់ធំដែលមានចំងាយប្រមាណ៣០គីឡូម៉ែត្រ ស្ថិតក្នុងប្រាសាទសំបូរខេត្តកំពង់ធំ ។

 

ក្នុងឱកាសនេះឯកឧត្តមងួនរតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានលើកឡើងថា ព្រឹត្តិការណ៍ជិះកង់ទៅកំសាន្តនៅរមណីដ្ឋានប្រវត្តសាស្ត្រសំបូរព្រៃគុក នេះ ទី១.ដើម្បីអបអរសាទរទិវានារីអន្តរជាតិខួបលើកទី ១១១ ២.បង្ហាញពីសកម្មភាពក្នុងការជំរុញចលនាទេសចរណ៍នៅក្នុងស្រុកឲ្យស្គាល់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រ សំបូរព្រៃគុក ពិសេសដើម្បីឲ្យ ប្រជាពលរដ្ឋបានយល់ច្បាស់អំពីការធ្វើ ទេសចរណ៏តាមរមណីដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។

 

ឯកឧត្តមអភិបាលខេត្ត សូមអរគុណនិងសំណូមពរដល់ក្រុមកីឡាករតាមបណ្តាស្ថាប័នមន្ទីរ ក្រុមអាជីវករ និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមក្នុង ការជិះកង់ដើម្បីអបអរសាទរទិវាអន្តរជាតិគឺសុំឲ្យក្រុមអ្នកជិះកង់ទាំងអស់នោះ ត្រូវអនុវត្តតាមការនែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សា បីកុំ បីការពារ ហើយចំនួននេះគឺជាយើងត្រូវចូលរួមក្នុងការ រក្សាអណាម័យបរិស្ថាន នៅក្នុងទីតាំងផ្សេងៗ ពិសេសនៅក្នុងបរិវេន វមណីដ្ឋានសំបូរព្រៃគុក។