រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសគរុកោសល្យសារព័ត៌មានមនុស្សសាស្រ្ត និងសង្គមសាស្រ្តពីព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថននៃព្រះរាជាណាចក្រថៃ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ប្រទានផ្ទាល់ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។

សញ្ញាបត្រនេះ ត្រូវបានផ្តល់ជូន ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon ( RMUTP) ៕