រដ្ឋបាលខេត្ដខេត្ដកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២២

កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ដកំពង់ឆ្នាំង បានបើកសន្និបាតបូក
សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ ពិធីនេះធ្វើឡើងរយ:ពេល ១ថ្ងៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍បើកសន្និបាត ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ លទ្ធផលក្នុងឆ្នាំ២០២១កន្លងមក
នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ចស្របតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជា សេចក្ដីណែនាំ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្មវិធីកំណែទម្រង់នានា ការគាំទ្រតាមគ្រប់រូបភាពពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដើម្បីបង្កើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណ: និង
ការអភិវឌ្ឍន់មូលដ្ឋាន ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។

ឯកឧត្ដម បានមានប្រសាសន៍បន្ដថា ក្នុងរយ:ពេលមួយឆ្នាំកន្លងទៅនេះទោះបីលើសកលលោក ទូទាំងប្រទេសកម្ពុជា
ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង បានជួបនូវវិបត្តិជាច្រើន ដោយសារជំងឺតូង-១៩ និងបញ្ហាប្រឈមនានា ក៏ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានខិតខំពុះពារជម្នះ ដោយអនុវត្តនូវតួនាទី ភារកិច្ចនៅតែបន្តសម្រេចបាននូវលទ្ធផលគួរជាទីមោទន:។

ឯកឧត្ដម បានមានប្រសាន៍បន្ដទៀតថា ដោយឡែកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២២ ដែលបានដាក់ចេញថ្ងៃនេះត្រូវពិភាក្សាដើម្បីប្តេជ្ញាខ្ពស់ចំពោះបេសកកម្មរបស់ខ្លួនអនុវត្តអោយបានជោគជ័យ។ ចំពោះបញ្ហាដែលនៅសេសសល់ពីឆ្នាំ២០២១បន្តដោះស្រាយអោយស្របតាមយន្តការច្បាប់ និងកិច្ចការនានាក្នុងឆ្នាំ២០២២ ស្ថិតក្នុងក្របខណ្ឌនៃផែនការអភិវឌ្ឍខេត្ត ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ឯកឧត្ដមបានផ្តាំផ្ញើអោយសមាជិកសមាជិកាអង្គសន្និបាតទាំងអស់ពិភាក្សាអោយចំគោលដៅទិសដៅរបស់រដ្ឋបាលបានដាក់ចេញស្របតាបការវិវត្តនូវស្ថានភាពសង្គមសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ-១៩ ដើម្បីឆ្លើយតប នឹងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បរិស្ថាន វប្បធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ
ឱ្យប្រសើរឡើងថែមទៀត៕
សុខ គឹមសៀន