រដ្ឋបាលខេត្តបន្ទាយមានជ័យ កម្ពុជា-ខេត្តស្រះកែវ ថៃប្រជុំទ្វេរភាគីស្តីពីការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀនព្រំដែនកម្ពុជា-ថៃ

0

បន្ទាយមានជ័យ: កាលពីរសៀលថ្ងៃទី ១០ មីនា ២០២២ ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ កម្ពុជា-ខេត្តស្រះកែវ ថៃកំពុងប្រជុំទ្វេរភាគីស្តីពីការបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀន ។
កិច្ចប្រជុំនោះធ្វើសាលប្រជុំនៃទីស្នាក់ការគយចៃច្រកព្រំដែនអន្តរជាតិខ្កងលឹកស្រុកអារញ្ញប្រថេតខេត្តស្រះកែវ ទល់មុខច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ភាគីខេត្តបន្ទាមានជ័យដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយអភិបាលរងខេត្ត មេបញ្ជាការ ស្នងការនៃកងកម្លាំង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកស្ទឹងបត់ ។

ឯសមភាគីថៃគឺលោក ព្រីនប៉:យ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ និងមន្ត្រីពាក់ព័ន្ធ ៕ដោយ៖ឃិន គន្ធា