ពលរដ្ឋណាដែលឈួសឆាយព្រៃវាទីយកដីរដ្ឋនឹងមានវិធានការណ៍ផ្លូវច្បាប់មិនលើកលែង

0

ខេត្តតាកែវ ៖ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានចាត់ទុកការឈួសឆាយដីរដ្ឋយកមកកាន់កាប់ជាអំពើល្មើសច្បាប់និងបានប្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់បើនៅតែបំពាន់។
ការលើកឡើងពីសំណាក់លោកអភិបាលរងខេត្តនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលចុះពិនិត្យនិងបោះបង្គោលព្រំដីផ្ទៀងផ្ទាត់ទីតាំងកាប់រុករានឈូសឆាយជាក់ស្ដែង ស្ថិតក្នុងដីស្ថាននីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើត្រពាំងធំ នៅភូមិក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តតាកែវ។ ជាមួយគ្នានេះដែរ លោក ខាន់ សុខា អភិបាលរងខេត្ត ក៏បានជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើការដោះស្រាយ និងណែរនាំដល់ប្រជាពលរដ្ឋសូមបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពរុករានឈួសឆាយដីព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិតទៅទៀត បើមិនដូច្នោះទេ អាជ្ញាធរនិងមានការអនុវត្តតាមនីតិវិធីច្បាប់
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលចុះពិនិត្យនិងបោះ បង្គោលព្រំផ្ទៀងផ្ទាត់ទីតាំងកាប់រុករានឈូសឆាយដីរដ្ឋនេះមានការចូលរួមពី លោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរួមនិងលោកអភិបាលរងស្រុកទ្រាំង ព្រមទាំងអជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានជាច្រើននាក់ផងដែរ៕ ពូស៊្មីត