អភិបាលខេត្តកំពង់ចាមបានអះអាងថាការចាក់វ៉ាក់សាំងអាចការពារអាយុជីវិតយេីងឲ្យរួចផុតពីសេចក្តីស្លាប់ ខណៈវីរុសអូមេក្រុងឆ្លងខ្លាំង

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ក្នុង ដំណាក់កាល ចុងក្រោយ នេះ គឺ មាន ការ ផ្ទុះឡេីងនូវ រលក ថ្មី នៃវីរុស ប្រភេទ អូមេក្រុង ដែលឆ្លង ខ្លាំង ប៉ុន្តែ ពុំមាន អ្នក ស្លាប់ បាត់បង់ ជីវិត ព្រោះ ប្រជាពលរដ្ឋ យើង បាន ចាក់ វ៉ាក់សាំង ការពារ ជម្ងឺ កូវីដ -១៩ ដូច្នេះ សូមឲ្យ បងប្អូន ប្រជាពលរដ្ឋ ដែល មិន ទាន់ បាន ចាក់ វ៉ាក់សាំង ដូស មូលដ្ឋាន ឬ ដូស ជម្រុញ គ្រប់ ចំនួន ទេនោះ សូម អញ្ជើញ មក ទទួល ឲ្យ បាន គ្រប់ៗគ្នា ការ ថ្លែង បែប នេះ ក្នុង ឱកាស ដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេង វត្ត ខេត្តកំពង់ចាម ចុះពិនិត្យ និង ព្យាបាល ជម្ងឺ ជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ នៅ ភូមិ ឡឥដ្ឋ សង្កាត់ បឹងកុក ក្រុងកំពង់ចាម នាព្រឹក ថ្ងៃ ទី ១៤ ខែមិនា ឆ្នាំ ២០២២ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខា សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេង វត្ត ខេត្តកំពង់ចាម ចំនួន ៣៧នាក់ ដោយ មាន ការ គាំទ្រ ពី ឯកឧត្តម ហ៊ុន ម៉ានិត ចុះ ពិនិត្យ ព្យាបាល ជម្ងឺ ជូន ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ប្រមាណ ជា ៤០០នាក់ ដេីម្បី ជាការ ចូលរួម កាត់បន្ថយ ការ ចំណាយ របស់ បងប្អូន នៅ ពេល ដែល មាន ជម្ងឺ ឈឺថ្កាត់ ដោយមិន ចាំបាច់ ចំណាយ ពេលវេលា និង ថវិកា ទៅ មន្ទីរពេទ្យ រដ្ឋ និង ឃ្លីនីច ឯកជន ពោលគឺការ ពិនិត្យ ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ អ្វី ឡេីយ ។
ឯកឧត្ដម អភិបាលខេត្ត បាន បន្ត ថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីងមាន ស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការ អភិវឌ្ឍន៍ រីកចំរើនឥតឈប់ឈរ តាម រយៈ ការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោឲ្យបានគង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍន៍ ជាពិសេស ការ លើកស្ទួយ ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ ផងដែរ ។

ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន លេីកឡេីង ថា យេីង បាន ជម្រុញ ការ ស្ថាបនា ផ្លូវ និង ប្រព័ន្ធ លូ រំដោះ ទឹក ភ្លៀង ជាច្រើន ខ្សែ ក្នុង សង្កាត់ បឹងកុក ក្នុង នោះ មាន ការ ស្ថាបនា ផ្លូវ បេតុង អាមេ និង ប្រព័ន្ធ លូ នៅ ភូមិ បឹងកុក ២ ព្រមទាំង ការ ស្ថាបនា ផ្លូវ បេតុង អាមេ ជាច្រើន កំណាត់ នៅ ភូមិ ថ្មគោល និង ភូមិ ឡឥដ្ឋ ស្រប គ្នា ក្នុង ឱកាស ចូល ឆ្នាំ ខ្មែរ ប្រពៃណី ជាតិ កាន់តែ ខិត មក ជិត ដែលជា ការ ផ្ដល់ ភាព ងាយស្រួល សម្រាប់ បងប្អូន ប្រជាពលរដ្ឋ យើង លេង ល្បែង ប្រជាប្រិយ កម្សាន្ត នៅ មុខ ផ្ទះ ក៏ បាន ឬ ធ្វើដំណើរអញ្ជេីញទៅវត្តក៏ស្រួលព្រោះផ្លូវបានធ្វើស្អាតអស់ហើយ ៕