គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Masada ដឹកឈើ បើកបរក្នុងល្បឿនលឿន គារនិងរឺម៉កម៉ូតូដឹកកូនឈើ ពីក្រោយពេញទំហឹង ក៏ជ្រុលចង្កូតទៅបុករថយន្ត Highlander ពីក្រោយ បណ្តាលឲ្យ តៃកុងរម៉កម៉ូតូរងរបួសធ្ងន់

ព្រះវិហារ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបង្កឡើងដោយរថយន្តម៉ាក Masadaដឹកឈើសុក្រំឃ្លុំ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យគារនិងរម៉កម៉ូតូដឹកកូនឈើពីក្រោយពេញទំហឹង ក្នុងគោលដៅស្របទិសគ្នា ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក Highlander បន្ត បណ្ដាលឲ្យរថយន្ត Masada រួញមួយកំណាត់មុខ និងរម៉កម៉ូតូខ្ទៀតចេញពីទ្រូងផ្លូវបបណ្ដាលឱ្យបុរស អ្នកបើករម៉កម៉ូតូដឹកកូនឈើ រងរបួសធ្ងន់ធ្ងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំ ចំណែកឯរថយន្ត Highlander កំពិតផ្នែកខាងក្រោយយ៉ាងដំណំ ។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២១:៣៥នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ត្រង់ចំំណុច ភូមិជីអោក ឃុំរម្យណី ស្រុករវៀង ខេត្តព្រះវិហារ ដោយរថយន្តទាំងពីរ និងរម៉កដឹកកូនឈើខាងគឺធ្វើដំណើស្របទិសគ្នា ពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ ។

បើតាមសំដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានលើកឡើងថា រថយន្តម៉ាក Masada ពណ៌ត្រីអុី គ្មានស្លាកលេខ ដែលតែងតែធ្វើសកម្មភាពដឹកឈើជារាងរាល់យប់ ហើយបើកបរក្នុងល្បឿនលឿនដូចព្យុះ ដោយមិនខ្វល់ពីសុវត្ថិភាពអ្នកធ្វើដំណើលើដងផ្លូវនោះ
ឡើយ ។

ជាក់ស្ដែងដូចករណីខាងលើនេះអញ្ចឹង គឺរថយន្ត ម៉ាក ម៉ាស្តា (masada )ដឹកឈើប្រណីតពេញរថយន្ត ហើយបើកបរក្នុងល្បឿនលឿន ទើបធ្វើឲ្យរេចង្កូតទៅបុកជាមួយម៉ូតូរម៉កដឹកកូនឈើ ហើយបន្តទៅបុក ពីក្រោយរថយន្តម៉ាក ហាយឡិនឌ័រ (Highlander) ពេញទំហឹង រួញមួយកំណាត់មុខ ចំណែកតៃកុងរថយន្តម៉ាក ម៉ាស់ស្តា( Masada )ជាមួយព្រូ បានបើកទ្វារថយន្តចុះរត់ចោលរថយន្តបាត់ស្រមោល ។

នេះសរបញ្ជាក់ឲ្យឃើញថា ភាពកម្សោយរបស់ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន កម្លាំងកងរាជអាវុធហត្ថ ដែលមានស្នាក់ការតាមបណ្ដោយផ្លូវជាតិលេខ 62 ដែលបណ្ដាក់គ្នាដូចខ្យង និងជាពិសេសគណៈបញ្ជាការឯកភាពស្រុករវៀង និង គណៈបញ្ជាការខេត្ត ព្រះវិហារក៏ ដូចជាខេត្តកំពង់ធំ មានបានទទួលជ្រាបដែរឬទេ? ខណៈដែលប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរនៅតាមដងផ្លូវមួយនេះ តែងតែប្រទះឃើញ ក្រុម ឧក្រិដ្ឋខាងលើនេះដឹកជញ្ជូន ផលអនុផលព្រៃឈើខុសច្បាប់ ចេញពីស្រុកជ័យសែននិងស្រុករវៀង ខេត្តព្រះវិហារ ឆ្ពោះមកខេត្តកំពង់ធំ ជារៀងរាល់យប់ដែលជំនាញពាក់ព័ន្ធទាំងអស់តាមបណ្ដោយផ្លូវជាតិ៦២ មិនហ៊ានបង្ក្រាបក្រុមរថយន្ដខាងលើនេះឡើយ ។
មិនតែប៉ុណ្ណោះ នៅពេលដែលសារព័ត៌មានយើងសុំការសហការការ និងរាយការជូន កម្លាំងកងរាជអាវុធហត្ថ រដ្ឋបាលព្រៃឈើ បរិស្ថាន និងកម្លាំងជំនាញទាំងនោះ តែងតែយករកឡេះដោះសារថាគ្មានកម្លាំងគ្រប់គ្រាន់ កម្លាំងរវល់អស់ហើយ អត់មានកម្លាំងបង្ក្រាបទេ ចាំសួរយោបល់មេសិន ។ល។
ដោយសារតែមន្ត្រីជំនាញអសកម្មយ៉ាងដូច្នេះហើយទើប ជាហេតុ ធ្វើឲ្យ អ្នកដឹកជញ្ជូនឈើ ល្មើសច្បាប់ទាំងនោះបានចិត្ត បើកឡានក្នុងល្បឿនៗ មិនខ្វល់ពីសុវត្ថិភាពសាធារណៈ បង្កទៅជាហេតុនាំឱ្យមានបញ្ហាដូចរថយន្តម៉ាស់ស្ដាខាងលើនេះអញ្ចឹង ។

ក្រោយកើតហេតុរួចឃើញមានកម្លាំងប៉ុស្តិ៍រដ្ឋបាលរម្យណី និងជំនាញចរាចរណ៍ផ្លូវគោកចុះមកវាស់វែង និងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋានគរបាលស្រុករវៀង ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកឯតៃកុងរម៉កម៉ូតូ ដែលរងរបួសធ្ងន់ ត្រូវបានជូនមកមន្ទីរពេទ្យខេត្តកំពង់ធំ ។
(សុវត្ថិភាពជាចម្បង)