ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តធម្មនាថ

0

កំពង់ធំ៖ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ទេសាភិបាលធនាគារជាតិកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្តធម្មនាថស្ថិតនៅឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការកងកម្លាំង សិស្សានុសិស្សជាច្រើនផងដែរ ។
មានប្រសាសន៍សំណេះសំណាលឯកឧត្តមបណ្ឌិត ជា ចាន់តូ បានចូលរួមអបអរសាទរនិងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើនដែលមានអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការ
កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងស្រុកសន្ទុកនិងក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនេះបានបង្ហាញអំពីភាពសុខដុមរមនានិងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជននៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។ ដូចនឹងស្ថានភាពនៅទូទាំងប្រទេសផងដែរអ្វីៗដែលត្រូវបាន
កសាងឡើងមកនេះ នឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយហើយក៏នឹងមានការបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀតដរាបណាប្រទេសជាតិ នៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថាក្នុងរយៈពេលជាង០២ឆ្នាំកន្លងមកនេះជំងឺកូវីដ-១៩ដែលជាជំងឺរាតត្បាតសាកល បានបំផ្លាញសុខភាពមនុស្សរាប់រយលាននាក់និងសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោកដោយគ្មានការរើសអើង ហើយសូម្បីបុណ្យសព្វក៏មិនអាចរៀបចំតាមប្រពៃណីទំនៀមទម្លាប់សាសនាបាន។ កម្ពុជាក៏បានទទួលរងនូវសោដនាដកម្មនេះដែរហើយក៏ប្រហាក់ប្រហែលនឹងសោដនាដកម្មដែលយើងធ្លាប់ឆ្លងកាត់រួចមកហើយនៅក្នុងរបបប៉ុល ពត។ ជោគជ័យនេះមិនមែនជាការចៃដន្យឡើយគឺកើតចេញពីសាមគ្គីភាពនិងការចូលរួមរបស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជនក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលមានភាពជាអ្នកដឹកនាំអង់អាចម្ចាស់ការមានទស្សនវិស័យនិងភាពឈ្លាសវៃក្នុងការប្រឈមដោះស្រាយវិបត្តិរហូតស្ថានការណ៍អាចវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ឯកឧត្តមបណ្ឌិតក៏បានបន្ដថាប្រជាពលរដ្ឋជាម្ចាស់ប្រទេសនិងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិហើយក៏ជាអ្នកដែលបានមើលឃើញនិងដឹងឮដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលអម្រែកឱ្យដឹកនាំប្រទេសដោយឈានចេញពីការសង្គ្រោះជាតិប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃសម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី។ ទាំងនេះគឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាយើងដែលបានរួមសាមគ្គីគ្នាកសាងឡើងជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេល៤៣ឆ្នាំកន្លងមក ហើយសមិទ្ធផលនេះគឺជាសមិទ្ធផល រួមរបស់យើងកើតចេញពីកម្លាំងញើសឈាមនិងការខិតខំប្រឹងប្រែងរបស់យើងរបស់ឪពុកម្តាយយើងរបស់បងប្អូនយើង និងរបស់កូនចៅយើង ទាំងអស់គ្នា យើងត្រូវប្តេជ្ញាការពារសមិទ្ធផលរបស់យើង ។
ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងសប្បុរសជនទាំងអស់ដែលបានចូលរួម ចំណែកជួយឧបត្ថម្ភគាំទ្រក្នុងវិស័យព្រះពុទ្ធសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនរុងរឿងហើយពេលនេះបានចូលរួម ចំណែកផ្តល់ថវិកាជាវិភាគទានជួយកសាងអគារសាលាពុទ្ធិកវត្តធម្មនាថមួយនេះសម្រាប់បណ្តុះបណ្តាលធនធានព្រះ សង្ឃដែលបានរួមចំណែកបង្កើននិងពង្រឹងតម្លៃនិងគុណភាពនៃព្រះពុទ្ធសាសនានៅកម្ពុជាជាពិសេសបានផ្តល់ឱកាស សម្រាប់សមណសិស្សទាំងអស់ដើម្បីសិក្សារៀនសូត្រ ។
ក្នុងពិធីនេះឯកឧត្តមនិងលោកជំទាវរួមទាំងក្រុមការងារបានធ្វើពិធីរាប់បាត្រព្រះសង្ឃជាង១០០អង្គផងដែរ ។ដោយ ប៊ុន រដ្ឋា