ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះពលរដ្ឋនិងមានរន្ទះបាញ់ងាប់គោ៩ក្បាល

0

ខេត្តបាត់ដំបង: លំនៅឋានប្រជាពលរដ្ឋមួយចំនួន បានរងការខូចខាតយ៉ាងដំណំ ខណ:ដែលមានខ្យល់កន្ត្រាក់ បោកបក់ រួមជាមួយនិងរន្ទះដ៏កាចសាហាវ បានបាញ់ទៅលើសត្វគោក្នុងស្រុកចំនួន២ បណ្តាលអោយងាប់សរុប ៩ ក្បាល។

ករណីខ្យល់កន្ត្រាក់ និងរន្ទះនេះ បានកើតឡើងនារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដោយករណីទី១ បានកើតឡើង ភូមិទំនប់ទឹក និងភូមិដង្កោក្រម៉ាង ក្នុងស្រុកបវេល ដោយមានរន្ទះបាញ់ងាប់គោចំនួន២ក្បាល ខណ:ដែលមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ ។

ឯករណីទី២ បានកើតឡើងនៅភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ក៏មានរន្ទះដ៏សាហាវមួយដែរ បានបាញ់សត្វគោងាប់ចំនួន ៧ ក្បាល តែមិនប៉ះពាល់ដល់ជីវិតមនុស្សឡើយ៕ អត្ថបទ : ព្រាប.ស