វគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព ក្លិបយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក

0

ខេត្តសៀមរាប៖យុវជនកក្រកចំនួន១០នាក់ដឹកនាំដោយលោកគ្រូទីប្រឹក្សានិងមន្រ្តីយុវជនរបស់សាខាកាកបាទក្រហមខេត្ត បានសហការជាមួយក្រុមតន្រ្តីជនពិការ និងអធិការស្រុកពួក លោកនាយកវិទ្យាល័យ មន្រ្តីប្រចាំការអនុសាខា ស្រុកពួក បានផ្សព្វផ្សាយ សវុត្ថិភាពចរាចរណ៍ និងពិការភាព ដែលមានយុវសិស្សចូលរួមសរុបចំនួន ៦៥នាក់ ស្រី ៣៥ នាក់ (យុវជនកាកបាទក្រហម ២៣នាក់)។ ដោយមានបង្រៀនពីវិធីពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ សញ្ញាចរាចរណ៍សំខាន់ៗ អនុក្រិត្យផាកពិន័យអន្តរការ គំនូសសញ្ញា និងបទចំរៀងសុវត្ថិភាពចរាចរណ៍ អមដោយតន្រ្តី ហ្គីតា ចែកខិតប័ណ្ណសញ្ញាចរាចរណ៍ ៧០សន្លឹក បិទរូបភាពផ្ទាំងធំពាក់មួកសុវត្ថិភាព១៥ សន្លឹក ខិតប័ណ្ណ ពិការភាពខ្ញុំអាចធ្វើបាន ៧០សន្លឹក និងសន្លឹកតូចដប់ចំណុចដើម្បីសុវត្ថិភាពចរាចរណ៍ ៥០សន្លឹកដល់យុវសិស្សដែលបានចូលរួម។ សកម្មភាពផ្សព្វផ្សាយនេះបានធ្វើកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ដោយអនុវត្តក្នុងគោលបំណងរួមគ្នាគោរពច្បាប់ចរាចរណ៍ រួមចំណែក ទប់ស្កាត់ និងកាត់បន្ថយ អត្រាស្លាប់របួស ពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕