អង្គការការីតាស្ត ស្វីស(CARITAS Swiis ) បន្តជួយហេដ្ឋារចនាសម្ព័ន្ធអនាម័យគម្រោងសាលាបៃតងនៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ក្រសួងអប់រំយុវជននិងកីឡារដ្ឋបាលខេត្តបន្ទាយមានជ័យនិងដៃគូអភិវឌ្ឍន៍បានរួមគ្នាប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធអនាម័យចំនួន៤៥សាលានៃគម្រោងសាលាបៃតង ដែលជាជំនួយរបស់អង្គការការីតាស្ត ស្វីស(CARITAS Swithzeland) នាថ្ងៃទី១៨ខែមីនាឆ្នាំ២០២២ នៅសាលាបឋមសិក្សាពង្រភូមិពង្រសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូសិស្សពីសាលា ស្រុកក្រុងគោលដៅ នានា ។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននុងកីឡាខេត្តបន្ទាយមានជ័យបានលើកឡើងពីវឌ្ឍនភាពនៃវិស័យអប់រំ យុវជននិងកីឡាក្នុងខេត្ត ដែលឆ្លើយតបបានទៅនឹងមុំនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនិងចតុស្តម្ភនៃក្រសួងអប់រំ យុវជននិងកីឡា ។
ក្នុងនាមពលរដ្ឋជាអាណាព្យាបាលសិស្ស សិស្សានុសិស្ស គណៈ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ និងមន្ត្រីអប់រំ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការការីតាស្ត ស្វីស ដែលជាងមួយឆ្នាំកន្លងមកនេះ ទោះស្ថិតក្នុងបរិបនៃការរីករាលដាលជម្ងឺកូវីដ១៩ ក៏បានពង្រឹងកិច្ចសហការល្អក្នុងការអនុវត្តគម្រោងសាលាបៃតង កម្មវិធីទឹកស្អាត អនាម័យនិងបំណិនជីវិតនៅតាមសាលារៀនគោលដៅនៃស្រុកក្រុងទាំង៩ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលមានសាលារៀនស្អាត សាលារៀនមែត្រីបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ជាដើម ។
លោកម៉ាក ក្លកល័រ ប្រធានអង្គការការីតាស្ត ស្វីសប្រចាំកម្ពុជាបានថ្លែងថា : សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអនាម័យក្នុងសាលារៀន៤៥កន្លែងនៅខេត្តបន្ទាយមានជ័យនេះ វាមិនមែនជាការចាប់ដំបូងនៅកម្ពុជាទេ ។ ការីតាស្តបានជួយនៅកន្លែងឯទៀតមកដែរ ។ហើយអង្គការនឹងពិនិត្យនិងឆ្លើយតបទៅក្រសួងអប់រំនិងអាជ្ញាធរកម្ពុជាដើម្បីពង្រីកការជួយបន្តនៅគោលដៅសាលារៀនដទៃទៀត។
លោកម៉ាក ក្លកល័របានបន្តថា :ការីតាស្តមានក្តីរីករាយដែលបានចូលរួមចំណែកជាមួយកម្ពុជា ក្នុងការអនុវត្តគម្រោងសាលាបៃតង កម្មវិធីទឹកស្អាត អនាម័យនិងបំណិនជីវិតនៅតាមសាលារៀនគោលដៅនានាដើម្បីលើកកម្ពស់សុខុមាលភាពនិងគុណភាពគ្រឹះធនធានមនុស្ស ។
បន្ថែមលើនោះ អង្គការបាននឹងកំពុងចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយឈ្មោះមជ្ឈមណ្ឌលកុមារនៃការអប់រំ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរមន្ទីរ ការិយាល័យអប់រំ និងសាលារៀនដែលបានខិតខំបំពេញការងារបានលទ្ធផលល្អលើការអភិវឌ្ឍន៍ធនធានមនុស្ស ។ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ឥស្សរជន សប្បុរសជនអង្គការដៃគូអភិវឌ្ឍន៍ រួមទាំងអង្គការការីតាស្តស្វីសដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងគុណភាពវិស័យអប់រំ។
នោះគម្រោងអនាម័យនិងសាលាបែតងនេះជាគម្រោង ល្អណាស់សម្រាប់សាលាបឋមសិក្សា ដែលវាបានជួយអោយកូមារមានទាំងឥរិយាបថល្អ សុខភាពល្អនិងបានរៀនសូត្រចេះដឹង ។
ឯកឧត្ដម អ៊ុ រាត្រី ក៏រំលឹកដែរថា កន្លងមក លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យក៏បានផ្តល់ឡាបូលាងដៃ ឧបករណ៍វាស់កំដៅ សាប៊ូ ម៉ាសដល់សាលារៀនទាំងអស់នៅក្នុងខែត្តដើម្បីលើកកម្ពស់សុខភាព និងការអភិវឌ្ឍន៍ធនធានមនុស្សនេះ ។
ហើយក្នុងនាមរដ្ឋបាលខេត្ត លោកបានស្នើដល់ក្រសួងអប់រំ យុវជននិងកីឡា អង្គការការីតាស្ត ស្វីសនិងភាគី អង្គការដៃគូ សប្បុរសជនផ្តល់ជំនួយទាំងឡាយបន្តជួយវិស័យអប់រំក្នុងខេត្តនេះទៀត ។
លោកស្រីសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអបរំ យ្វជននិងកីឡា ក្នុងនាមតំណាងលោកបណ្ឌិតហង់. ជួនណារ៉ុន រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំនិងលទ្ធផលវិស័យអប់រំ យុវជននិងកីឡានៅក្នុងខេត្តបន្ទាយមានជ័យ។ ពិសេសគឺបានធ្វើអោយសាលារៀនជាជម្រកសុវត្ថិភាពដល់ការបណ្តុះបណ្តាលធនធានមនុស្ស ។
គណៈ:អធិបតីនិងប្រតិភូបានកាត់ខ្សែបូរសម្ពោធហេដ្ឋារចនាសម្ព័ន្ធអនាម័យគម្រោងសាលាបៃតង និងទស្សនាពន្លាពិព័រនៃសាលារៀនគោលដៅទាំង៤៥និងអង្គការ ផ្នែកឯកជន ព្រមទាំងទីធ្លា សួនបន្លែសាលាម្ចាស់ផ្ទះ អំពីស្នាដៃរបស់ពួកគែលើគម្រោងអនាម័យ បរិស្ថាន លើកកម្ពស់គុណភាពអប់រំ.៕ដោយ៖ឃិន គន្ធា