អាជ្ញាធរក្រុងបានលុងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈជុំវិញផ្សារក្រុងបានលុងដើម្បីលើកកម្ពស់ សោភ័ណភាពនិងបរិស្ថាន

ខេត្តរតគិរី ៖ លោក ងិន ណែល អភិបាលក្រុងបានលុង នៅព្រឹកថ្ងៃទី
២៣ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ជុំវិញផ្សារក្រុងបានលុងដើម្បីលើកកម្ពស់សោភ័ណភាពនិងបរិស្ថាន។

នៅក្នុងឱកាសនេះលោកអភិបាលក្រុងបាន ណែនាំអប់រំដល់ ប្រជាពលរដ្ឋសាធារណជនទាំងអស់ឱ្យបាន យល់ដឹង និង ចូលរួមថែរក្សាអនាម័យនៅតាមចិញ្ចើមផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋរៀងខ្លួនឬតាមតូបផ្សារនានាជុំវិញផ្សារ ។

លោកអភិបាលក្រុងបានបន្តថាការរៀបចំ សណ្តាប់ធ្នាប់ ក្នុងទីប្រជុំជនផ្សារបានលុងនេះ អាជ្ញាធរនឹងបន្តចុះអនុវត្ត ជា
ប្រចាំ ពិសេសទីកន្លែងដាក់តាំងលក់ទំនិញ ធំ តូច ដែល ចេញផុត សំយាប តូប តម្រូវឲ្យមានការរៀបចំអីវ៉ាន់ ទំនិញ ផ្សេងៗ ទៅតាម គំនូស ឲ្យ បានល្អ ជៀសវាង បំពាន ក្នុង
ករណី បើអាជីករណាមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ទេនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។ផ្ទុយទៅវិញអាជ្ញាធរក៏បានសំដែងការអរគុណនិងគាំទ្រចំពោះប្រជាពលរដ្ឋអាជីវករដែលមានឆន្ទៈគោរពតាម ការណែនាំ ថែមទាំង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលចូលរួមជាមួយក្រុមការងារអាជ្ញាធរមានសមត្ថកិច្ចសំដៅ លើកមុខមាត់ ខេត្តរតគិរីអោយប្រសើរឡើង ៕